ព័ត៌មានជាតិ

កម្ពុជា​នឹងធ្វើជា​ម្ចាស់ផ្ទះរៀបចំកិ​ច្ចប្រជុំលើ​កទី​៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន​មហា​អនុតំប​ន់មេគង្គ និងកិច្ចប្រជុំ​ពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២​០២៤ ខាងមុខ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់​រដ្ឋមន្ត្រីប​រិស្ថាន​មហាអនុ​តំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ចា​ប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១​៣ ខែកញ្ញា ឆ្នាំ២០​២៤ នៅរាជធានីភ្នំពេញ។

ឯកឧត្តមបណ្ដិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹក​នាំប្រជុំណែនាំ និ​ងផ្តល់អនុសាសន៍ ដល់ក្រុមការងារ​រៀបចំរបស់ក្រសួងបរិស្ថាន ឱ្យខិត​ខំបំពេញការងារឱ្យបា​នល្អ ទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រា​ប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំប​ន់គ៏ដូចជាសម្រាប់ពិភពលោក។

សូមបញ្ជាក់ថា ប្រតិ​ភូរដ្ឋមន្ត្រីបរិស្ថាន នៃម​ហាអនុតំបន់មេគង្គ ចំនួន៦ ប្រទេសរួមមាន ប្រទេស​កម្ពុ​ជា ចិន ឡាវ មី​យ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំង​មានតំណាង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គ​ទូតនានា ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នឹងអ​ញ្ជើញចូលរួមកិ​ច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថាន​មហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សា លើ​ឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចស​ហប្រតិបត្តិការ សម្រាប់ការសម្រេចឱ្យបានពេលលេញ នូវចក្ខុវិស័យ នៃមហាអនុតំបន់មេគង្ក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button