ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាព ដែលមានស្នាដៃឆ្នើមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

នាថ្ងៃពុធទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក សំឃិត វៀន អភិបាលស្តីទី នៃគណ:អភិបាលខេត្ត អនុប្រធានគណ:កម្មាធិការ និងជាប្រធានលេខាធិការ ដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាព ដែលមានស្នាដៃឆ្នើមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្តល់ប័ណ្ណសរសើរ និងលិខិតសរសើរ សម្រាប់ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំពិភាក្សា អង្គភាពចំនួន ០៦ រួមមាន÷ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងកោះកុង វរសេនាតូចនគរបាលការពារព្រំដែនទឹក២៦៩ រដ្ឋបាលក្រុងខេមរភូមិន្ទ និងរដ្ឋបាលស្រុកមណ្ឌលសីមា ត្រូវបានជ្រើសរើសជាអង្គភាពឆ្នើម ចេញពីមន្ទីរអង្គភាពជុំវិញខេត្ត។ ចំពោះបុគ្គលឆ្នើមចំនួន ១៩រូប នឹងត្រូវជ្រើសរើសពីអង្គភាពទាំង ០៦ខាងលើ ក្នុងនោះមានបុគ្គលឆ្នើមចំនួន ០១រូប ត្រូវបានជ្រើសរើសចេញពីលេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។
ជាលទ្ធផល អង្គភាពចំនួន ០៦អង្គភាព និងបុគ្គលឆ្នើមចំនួន ១៩រូប ត្រូវបានជ្រើសរើសបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្តល់ប័ណ្ណ និងលិខិតសរសើរ សម្រាប់ឆ្នាំ២០២១ ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ អង្គភាព ដែលបានបំពេញតួនាទី និងភារកិច្ចជំនាញកន្លងមក៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button