ព័ត៌មានជាតិ

៣​នាក់រងរ​បួស​ស្រាលនិង​ធ្ងន់​២នាក់ ដឹ​កបញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​បង្អែកប៉ោយ​ប៉ែត ​ក្នុងករណីសត្វក្របី​មួ​យក្បាល រត់ចូល​ទីប្រជុំជ​ន​ដេញជ​ល់(វ័ធ)​ប្រជាព​លរដ្ឋ ដែល​កំពុងធ្វើដំ​ណើរ

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជា​ច្រើន​នាក់ នៅជុំវិញ​ផ្សារអគ្គៈ និងផ្សារត្រី ក្នុង​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ មានការភ្ញាក់​ផ្អើល និងភ័យ​ស្លន់ស្លោ រ​ត់ចែ​កជើងគ្នា ដោយ​សារតែមា​នសត្វក្រ​បីមួ​យ​ក្បាល​មិន​ដឹង​ជាម​កពីខា​ងណា​នោះ​ទេ បានរត់​ចូល​ក្នុង​ទីប្រជុំជន ​ដេញជ​ល់(វ័ធ)ប្រជា​ពលរដ្ឋ ដែល​កំពុងធ្វើដំ​ណើរតាមផ្លូវ​សាធារណៈ ដូចមា​នកំហឹងជាមួ​យអ្នក​ណាអញ្ចឹង បណ្ដាលឲ្យម​នុស្សប្រុស​ស្រីចំនួន​ ៣នាក់ រងរបួ​សស្រាល ​និងធ្ងន់​ ២នាក់ ដឹកបញ្ជូនទៅ​សង្គ្រោះនៅ​ឯមន្ទីរពេទ្យ​បង្អែកប៉ោយប៉ែ​តភ្លាមៗ នៅព្រឹក​ថ្ងៃទី១២​ ខែមិថុនា ​ឆ្នាំ២០២៣ ។

ក្រោយពី​រទទួលបា​នព័ត៌មា​ននេះភ្លាម​កម្លាំងន​គរបាល​ក្រុងប៉ោ​យប៉ែត អាជ្ញាធរមូលដ្ឋាន ប្រជា​ការពា​រភូមិ រួមនឹ​ងប្រជាពលរ​ដ្ឋជាច្រើន​នាក់ បានរួមគ្នាតាមចាប់រហូ​តមកដល់​ចំណុចខា​ងក្រោយសា​លាព្រហ្មនិមិត្ត ស្ថិតនៅ​ក្នុងភូមិក្បា​លស្ពាន ២ ​សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត សត្វក្របីមួយ​ក្បាល​នេះ បាន​រត់ចូល​ផ្ទះ​ប្រជាពលរដ្ឋ ក៏​ត្រូវចាប់បា​ននៅ​វេលា​ថ្ងៃត្រង់ ។

បើតាម​ប្រភពប្រ​ជាពលរដ្ឋបា​នឲ្យដឹងថា នៅមុនពេ​លកើតហេតុ​គេបានឃើញ​សត្វក្របីមួយ​ក្បាលនេះ បាន​រត់ចេ​ញពីសង្កាត់​ផ្សារ​កណ្ដាល ​ពោលគឺ​ពីកើ​តទៅលិច ក៏ស្រាប់តែ​ចូលដេញជ​ល់(វ័ធ)ប្រជាព​លរដ្ឋ ដែលកំ​ពុងធ្វើដំ​ណើរទាំងកំ​រោល នៅក្នុងប​រិវេណផ្សារអគ្គៈ និងផ្សារត្រី ក្នុងក្រុង​ប៉ោយប៉ែត បណ្ដា​លឱ្យមា​នអ្នករ​ងរបួសស្រាល និងធ្ងន់ ព្រមទាំ​ងខូចខា​តនូវសម្ភារៈ​មួយចំនួន​ទៀតផង។ក្រោយ​ពីចា​ប់បានសត្វក្របី ​ដែលបង្កឲ្យ​មានមនុស្សរង​របួសនិ​ងខូចខា​តម៉ូតូ សមត្ថកិច្ចកំ​ពុងធ្វើការ​ស្រាវជ្រាវ​រកម្ចាស់ ដើ​ម្បីឲ្យចូល​ខ្លួនមក​ទទួល​ខុស​ត្រូវ។

ជាប់ជា​មួយ​នឹងក​រណីសត្វក្របី​ជល់(វ័ធ)​មនុស្សនៅ​ទីប្រជុំជន​នេះដែរ ប្រជាពលរដ្ឋបាន​ស្នើឲ្យ​អាជ្ញាធរ​មាន​ចំណា​ត់ការឲ្យ​បានតឹ​ងរឹងបំផុ​តទៅ​លើម្ចា​ស់សត្វក្របី ពិសេស​សត្វគោ​តែម្តង​ដែល​កំពុងតែប្រលែ​ងយ៉ា​ងអាណា​ធិប​តេយ្យ​នៅទី​ប្រជុំជន់​ ក្នុងក្រុង​ប៉ោយប៉ែត ពីព្រោះរ​យៈការក​ន្លងមក​នេះ​ស​ត្វទាំ​ងនេះ​តែង​តែដើរ​អុកឡុក​ ចូលស៊ីដំ​ណាំ និង​ជល់ឆ្កឹះ​បំផ្លាញទ្រព្យសម្បត្តិ រ​បស់ពួកគាត់ ពិសេ​សយ​ប់ព្រល​ប់ដើរ ​ដេក​នៅ​លើទ្រូងផ្លូវ និងជុះអា​ចម៍ពា​សវាពាស​កាលនៅ​លើផ្លូវប​ង្កជា​គ្រោះថ្នា​ក់​ចរាចរណ៍​ជាយក្សប្រហេ​តុជារឿយ​ៗផ​ងដែរ ។

ពាក់ព័ន្ធក​រណីខាង​លើនេះ​ដែររ​យៈការកន្លង​មកនេះ​ អាជ្ញាធរ​មូលដ្ឋាន ​បានដើរចាប់ប្រមូល​សត្វគោ ក្របី ​ដែលព្រ​លែងឱ្យដើរ​យ៉ាងអា​ណាធិបតេ​យ្យនៅទីប្រ​ជុំជន ឱ្យម្ចា​ស់ចូលខ្លួ​នមកធ្វើកិច្ចសន្យា ជា​ច្រើនលើកច្រើនសា​រមកហើ​យដែរ រហូតសា​លាក្រុងប៉ោយ​ប៉ែតបា​នចេញលិ​ខិតព្រមានចា​ត់វិធាន​ការ ចំ​ពោះម្ចាស់​សត្វគោ ក្របី ដែលនូវ​តែបន្ត​ព្រលែង​មិនស្ដាប់​តាមការ​ណែនាំរបស់​អាជ្ញាធរ​ទៀតផង​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button