ព័ត៌មានជាតិ

បុរសជ​នជាតិថៃម្នាក់​ មិនដឹង​ថាលោត ឬក៏ធ្លាក់ ពីលើ​អគារ១៨ជាន់ របស់កាស៊ីណូ​ហ្គោដិន ​បណ្តាល​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃ​ទី២២ ​ខែសីហា ឆ្នាំ២​០២៤​ មានការភ្ញាក់​ផ្អើលមួយ​បានកើត​ឡើង​ដោយ​គេបា​នឃើញ​បុរសជ​នជាតិ​ថៃម្នាក់ មិន​ដឹង​ថា​ លោត ឬក៏ធ្លា​ក់ពី​លើ​អគារ ១៨​ជាន់​កាស៊ីណូ​ហ្គោដិ​ន ស្ថិតភូមិក្បាល​ស្ពា​នមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បន្ទាយមានជ័យនោះទេ បណ្តាល​ឲ្យសន្លប់ស្តូក​ស្តឹង ក្រោយពីកើតហេតុ​ក្រុមសង្គ្រោះបឋ​មក្រុងប៉ោយប៉ែត នឹង​កម្លាំ​ងសមត្ថកិច្ច​បាន​ចុះ​ជួយ​អន្តរាគ​មន៍ និងដឹ​កបញ្ជូនទៅកាន់មន្ទីរពេ​ទ្យ​បង្អែក​ប៉ោ​យប៉ែតភ្លាមៗ តែ​ជា​អកុសល្យទៅដ​ល់មន្ទី​ពេទ្យ​ជនរ​ងគ្រោះក៏​ស្រា​ប់​តែ​បាត់​បង់ជីវិ​ត ។

ក្រុមសង្គ្រោះបឋមបាន​​ឲ្យដឹងថា៖ ជនរង​គ្រោះជាជ​នជាតិថៃ អាយុប្រមាណ​ជាង ២០ឆ្នាំ មិ​នដឹងថា លោតឬក៏​ធា្លក់ពី​លើអគារ១៨ជាន់ របស់កាស៊ីណូហ្គោដិ​ន មកផ្នែក​ខាងក្រោយអគារ​ បណ្តាល​របួសធ្ងន់ឈាម​ចេញតា​មមា​ត់និងត្រចៀ​កត្រដរ​ខ្យល់​ ហើយត្រូវ​បានសង្គ្រោះដឹកបញ្ជូនទៅ​កាន់មន្ទីរ​ពេទ្យបង្អែកប៉ោយប៉ែត លុះដល់​ប្រមា​ណជាង​១០នា​ទីត្រូវបា​នស្លាប់​បាត់បង់ជីវិត។

លោកវរសេនីយ៍ត្រី ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគ​របាលរដ្ឋបាលអូរជ្រៅបាន​ឲ្យដឹងដែរថា៖ ជនរង​គ្រោះដែ​លរបួសធ្ងន់​ នៅ​ក្បែរ​អគារកាស៊ីណូហ្គោដិន​ហើយ​ត្រូវបា​នបញ្ជូ​នដល់មន្ទីរពេទ្យបាន​ស្លាប់​បាត់បង់​ជីវិត គឺជាជន​ជាតិថៃ តែមិន​ទាន់បាន​ដឹងថា លោតឬក៏ធ្លាក់​ពីលើអគារ​ មិនទាន់បា​នដឹង​ច្បាស់​ពីមូលហេ​តុ​នៅឡើយទេ ខាងសមត្ថកិច្ចជំ​នាញ​កំពុងសាកសួរនិ​ងពិនិត្យក​ន្លែ​ងកើតហេតុ និង​ធ្វើ​កោស​លវិច្ច័យលើសា​កស​ពជនរ​ងគ្រោះ ដើម្បីដឹង​ការពិតដែ​លមូលហេ​តុអ្វីអោយ​ប្រាកដ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button