ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោ​កជំទាវ រួម​ទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួម​ពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ រួមទាំង​ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងបរិស្ថាន អញ្ជើញចូលរួមអម ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត ដែលស្ថិត​នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅក្នុងឱកាសពិធីកាន់បិណ្ឌនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី និងលោកជំទាវ ព្រមជាមួយថ្នាក់​ដឹកនាំ មន្រ្ដីរាជការ និងក្រុមគ្រួសារបរិស្ថានទាំងអស់ ក៏បានរាប់បាត្រ បង្សុកូលឧទ្ទិសកុស​លផលបុណ្យ ជូនដ​ល់ដួងវិញ្ញាណក្ខន្ធ ចំពោះជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋាន​ទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធ​ជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារ កសាងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមមកទទួលយ​កមគ្គផល ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមឱ្យអំណាច​នៃអានិសង្ឃនេះ ជួយទ្រទ្រង់ឱ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះ បានទៅកាន់ទីសោយសុ​ខឋានបរមសុខ ក្នុងឋានសុគតិភពកុំបីខានឡើយ

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រពឹត្តទៅព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ បុណ្យភ្ជុំបិណ្ឌ ជាបុណ្យមួយ​ដ៏ធំនៃប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ដែលអ្នកកាន់ព្រះ​ពុទ្ធសាសនាគោរ​ពប្រតិបត្តិតាំងពី​ដូនតារៀងមក។ ជាមួយគ្នានេះ ពិធីបុណ្យកាន់បិណ្ឌនេះ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥​រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ ដែលថ្នាក់ដឹកនាំ មន្រ្តីរាជការ ពុទ្ធបរិស័ទ ពុទ្ធសាស​និកខ្មែរ​យើង ជិតឆ្ងាយ បានមកជួបជុំគ្នានាំយកចង្ហាន់ ចំណីអាហារ ទៀនធូប បច្ច័យទៅប្រ​គេនព្រះសង្ឃគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button