ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល បានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៨២៣ប័ណ្ណ ជូនប្រជាពលរដ្ឋ​នៅ​ឃុំស​ណ្ដារ ស្រុកលើដែក

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីចែកបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ១៨២៣ប័ណ្ណ ជូនប្រជាព​លរដ្ឋ​នៅភូមិ​ចុងកោះ ឃុំសណ្ដារ ស្រុកលើដែ​ក នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិ​បាល នៃគណៈអភិបាលខេត្តកណ្ដា​ល​ បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ សូមជួយ​ផ្សព្វ​ផ្សាយ​ជូនដំណឹងនាថ្ងៃនេះដល់ជាពលរដ្ឋដែ​លមិនបានមក សូមរួស​រាន់អញ្ជើញ​មកទទួលយ​កប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបា​នគ្រប់ៗគ្នាពីមន្ត្រីសុរិ​យោដីក្នុងមូលដ្ឋាន។ ពេលទទួលបាន​ហើយសូមបង​ប្អូនប្រជាពលរដ្ឋត្រូវ​គិតគូទុកដាក់ថែរក្សាឱ្យ​បានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជា​មានសារៈ​សំខាន់ និងមានតម្លៃណាស់ ក្នុងការ​សម្គាល់សិទ្ធិ​កាន់កា​ប់ ការទិញលក់ បញ្ចាំ ដីធ្លីរប​ស់ខ្លួនស្រប​តាមច្បាប់ ពិសេសដី​មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺ​ពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដី​ដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែល​មានសុវត្ថិភាព ទទួល​ស្គាល់ដោយអាជ្ញាធរ ជៀសផុត​ពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។

ទន្ទឹមនោះក៏បានសំណូមពរដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការប្រើប្រាស់ឧបករណ៍ខុសច្បាប់នានា ដូចជា​ការឆក់ជាដើម ព្រមទាំងបានធ្វើការពន្យល់ណែនាំ និងបានលើកទឹកចិ​ត្តដល់ប្រជាពល​រដ្ឋដែលកំពុងតែ​ប្រើប្រាស់ឧបករណ៍ខុសច្បាប់ ជាពិសេសគឺឧបករណ៍ឆក់ត្រី សូមយក​ឧបករណ៍​ទាំងនោះ​មកប្រគល់ជូនដល់អាជ្ញាធរ និងបញ្ឈប់ជាបន្ទាន់​ការប្រើប្រាស់ឧបករ​ណ៍ខុសច្បាប់ត​ទៅទៀត ពីព្រោះការឆក់ត្រីមិនត្រឹមតែធ្វើឱ្យបាត់បង់ធនធានមច្ឆាជាតិប៉ុណ្ណោះទេ តែថែមទាំង​អាចបង្កគ្រោះថ្នាក់ដ​ល់អ្នកឆក់ខ្លួនឯងផ្ទាល់តែម្ដងក្នុងករណីនៅ​តែបន្តប្រើប្រាស់ឧបករណ៍ឆក់ត្រី និងឧបករណ៍ខុសច្បាប់ផ្សេងៗបន្តទៀតនោះ​អាជ្ញាធរនឹ​ងមិនប្រើវិធា​នការអប់រំតទៅទៀតឡើយ គឺដាច់​ខាត់ត្រូវតែ​ប្រើវិធានការច្បាប់ដោយម៉ឺងម៉ាត់បំផុត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button