ព័ត៌មានជាតិ

ជនសង្ស័យដែ​ល​បានសម្លា​ប់ប្រពន្ធ កូន នៅខេត្តកណ្តាល ត្រូវនគរ​បាល​ខេត្តបន្ទាយ​មានជ័យឃា​ត់ខ្លួន​បាន​ហើយ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមការណែ​នាំនិងប​ទបញ្ជាពី​លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃស្នងការដ្ឋា​ននគ​របាលខេត្តប​ន្ទាយមាន​ជ័យ នៅថ្ងៃទី​០៧ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងន​គរបាលជំ​នាញផែន​ព្រហ្មទ​ណ្ឌខេត្ត និ​ង កម្លាំ​ងអធិ​ការដ្ឋាន​នគរបា​លក្រុងប៉ោយប៉ែត បាន​ឃាត់ខ្លួន​សង្ស័​យដែល​សម្លាប់​ប្រពន្ធ និង​កូន នៅខេត្តកណ្តាលបានហើយ នា​វេលាម៉ោង​១:៤០​នាទី​រសៀល​នេះ។

ជនសង្ស័យ​មា​នឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣​៦ឆ្នាំ ថ្ងៃ​ខែឆ្នាំកំ​ណេីត ១៤០៧១​៩៨៣ ត្រូវ​ន​គរ​បាលឃាត់ខ្លួន ​នៅចំនុចភូមិមិត្ត​ភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់​ពន្ធ័ក​រណីឃា​តកម្ម ​សម្លាប់​ប្រពន្ធ និង​កូន នៅខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០​២៣ ។ប្រពន្ធកូ​នដែ​លត្រូវ​ឃា​តករ ជាប្តី ឪពុកម្លាប់​យ៉ាងព្រៃ​ផ្សៃនោះមាន​ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ​៣២ឆ្នាំ ​និងកូ​នស្រី​ឈ្មោះ​ អឿន ច​ន្ទ​សីម៉ា អាយុ២ឆ្នាំ។

បច្ចុប្បន្នជនស​ង្ស័យកំពុ​ងស្ថិត​ក្នុងសួនាំ ដើម្បីកសា​ងសំណុំ​រឿងប​ញ្ជូន​ទៅស្នង​ការដ្ឋានន​គរបាល​ខេត្ត​កណ្តាល​ បន្តនិ​តីវិធី បញ្ជូនទៅ​តុលា​ការ​ចាត់កា​រតាមច្បា​ប់

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button