ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំ​ពិនិត្យ និងពិភាក្សាលើរប​បជីវភាពសម្រាប់ជនជាប់ឃុំ របស់​ពន្ធនាគារខេត្ត

ប៉ៃលិន៖ លោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹ​កនាំ​កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបបជីវភាពសម្រាប់ជនជាប់ឃុំ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់ពន្ធនាគារខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាល ខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការងារគ្រប់គ្រង​ពន្ធនាគារ គឺជាភារកិច្ចមួយដ៏មានសារៈសំខាន់ស្មុគ្រស្មាញ និង ប្រទាក់ក្រឡាគ្នា ដែលទាម​ទារ​ឲ្យមន្ដ្រីត្រូវយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ និង រៀបចំកែសម្រួលបត់បែនជាបន្តបន្ទាប់ ដើម្បី​ឆ្លើយ​តបទៅនឹងទំហំការងារជាក់ស្ដែងផង និង ស្របតាមដំ​ណាក់កាលវិវត្តប្រែប្រួ​លរីកចម្រើនរបស់​សង្គមជាតិផងដែរ ពីព្រោះការវិវត្តប្រែប្រួលនៃសង្គមជាតិពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងការពង្រឹងវិ​ធានការច្បាប់ជាបន្តបន្ទាប់ បង្កើតឲ្យមានបញ្ហាប្រឈមនានា ទាំងការងារគ្រប់គ្រងនៅអង្គភា​ពប្រតិប​ត្តិកា​រផ្ទាល់ពន្ធនាគារ ក៏ដូចជានៅថ្នាក់កណ្ដាល ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងដាក់វិធានការមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធ​នាគារខេត្ត គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងមន្ត្រី ដើម្បីធា​នាប្រ​សិទ្ធិ​ភាពការងារ ធ្វើយ៉ាងណាលុបបំបាត់នូវបាតុភាពមិនប្រក្រតី ភាពអស​កម្មទាំងឡាយដែ​លនៅ​សេស​សល់ និង ត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹងទូទៅ និង សិក្សាស្វែងយល់បន្ថែមទៀត ពីច្បាប់ស្តីពីពន្ធ​នាគារ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌ នីតិវិធីពន្ធនាគារ បទបញ្ជាផ្ទៃក្នុងពន្ធ​នាគារ និងលិខិតបទដ្ឋានផ្សេងៗទៀតពាក់ព័ន្ធការងារពន្ធនាគារ ជាពិសេសគ្រប់ថ្នាក់ត្រូវ​អនុវត្ត​ការងារដឹកនាំ គ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ទៅតាមឋានានុក្រម តាមតួនាទីភា​រកិច្ចដែលបាន​បែងចែក និងតាមដានត្រួតពិនិត្យរាល់ការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីក្រោមឱវាទជាប្រចាំ ព្រមទាំងបញ្ចេញជនជាប់ឃុំ ឲ្យធ្វើពលកម្ម ឬការងារផ្សេងទៀតនៅក្រៅអគារឃុំឃាំង ត្រូវជ្រើស​រើស​យកជនជាប់ឃុំដែលមានកម្រិតសន្តិសុខទាប ឬជនជាប់ឃុំដែលមានកែប្រែខ្លួនបានល្អ ដោយផ្អែកលើការវាយតម្លៃរបស់គណៈកម្មការធ្វើចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ។

នៅក្នុង​ឱ​កាស​នោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រប់ផ្នែក គ្រ​ប់ជំនាញ នៃអង្គភាពពន្ធនាគារខេត្ត ត្រូវតែបង្កើនការប្រុងប្រយ័ត្នទ្វេរដង ពីព្រោះ​អ្នកជាប់ទោសមានមុខសញ្ញាបទស្មើសគ្រប់ប្រភេទ មិនត្រូវមើលស្រាលនោះឡើយ ហើយបើមា​នករណីអ្វីកើតឡើងនោះ គឺនាំឲ្យបាត់បង់គុណតម្លៃរបស់មន្ត្រី ហេតុនេះត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាប្រុង​ប្រយ័ត្នជាប់ជាប្រចាំ។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ន ពន្ធនាគារខេត្តប៉ៃលិន ជនជាប់ឃុំរួមចំនួន ៦២១ នាក់ ស្ត្រី ២៤ នាក់ ក្នុងនោះជនត្រូវចោទ ចំនួន ៧៦ នាក់ ស្រ្តី ០៥ នាក់, ជនជាប់ចោទ ចំនួន ៨៨ នាក់ ស្ត្រី ០២ នាក់, ពិរុទ្ធជន ចំនួន ៨៩ នាក់ ស្ត្រី ០៦ នាក់ និងទណ្ឌិត ចំនួន ៣៦៨ នាក់ ស្ត្រី ១១ នាក់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button