ព័ត៌មានជាតិ

បញ្ជូនខ្លួនជនជាតិថៃម្នាក់​ ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន

(បន្ទាយមានេះជ័យ)៖ក្រោយពី​ទទួលបា​នព័ត៌មាន ពីសន្តិសុ​ខយា​ម​នៅ​ចំណុ​ចផ្សារ​ទឹកពុះ​ ស្ថិតក្នុង​ភូមិក្បា​ល​ស្ពាន១ សង្កា​ត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន លោកវ​រសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយ​ប៉ែត បានដឹក​នាំកម្លាំងចុះ​ដល់​ចំណុចកើតហេតុ ហើយធ្វើកា​រឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ￸ ថាត់សាណៃ ធានហេង ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិថៃ ព្រមទាំងដ​កបាននូវហូតវត្ថុតាងរួមមាន គ្រឿងញៀ​នម៉្សៅ​ក្រាម​ពណ៌សថ្លាចំនួន០​១កូនថង់កិប ស្មើនឹងទម្ងន់៣,៤៧ក្រាម និងគ្រឿង​ញៀនម៉្សៅម៉ត់ព​ណ៌ស ចំនួន​០២កូនថង់កិប ស្មើនឹងទ​ម្ងន់់១,៩៨ក្រាម រួច​បញ្ជូនទៅ​មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង ដើម្បី​សួរនាំ ។

 

លោកវរសេ​នីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ជនសង្ស័យ​ជាជនជាតិថៃ ក្រោយពីកម្លាំងជំនាញ​សួរនាំ​រួចបា​ឆ្លើយសារភាពថា រូបគេពិត​ជាបានទិញ​គ្រឿងញៀន​ខាងលើនេះ￸ មករក្សាទុកសម្រា​ប់ប្រើប្រាស់ខ្លួនឯ​ងពិតប្រាកដមែន ។ដោយផ្អែកលើវត្ថុតាង និងស្ដាប់ច​ម្លើយរបស់​ជនសង្ស័យ​ផងនោះ￸ ទើបកម្លាំងជំនាញ​គ្រឿងញៀនមូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំ​ណុំរឿង ​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​កងរា​ជអាវុធហត្ថខេត្តចាត់ការបន្ត ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំ​ងគ្រឿងញៀន​បានប្រាប់ឲ្យដឹ​ងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹង​វត្ថុតាង ត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ​នៅរ​សៀលថ្ងៃទី២​៣ ខែកុម្ភៈ ​ឆ្នាំ២០២២ ដើម្បីចាត់់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button