ព័ត៌មានជាតិ

រទេះរុញចំនួ​ន១០៨ ត្រូវបាន​ឯកឧត្តម នេត្រ ភក្ត្រា ផ្តល់ជូន​ដ​ល់មណ្ឌល​សុខភាព និងប៉ុស្តិ៍សុខ​ភាពទាំ​ង ៥៤ នៅទូទាំង​ខេត្តក្រចេះ

ខេត្តក្រចេះ៖ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រ​សួងព័ត៌មាន និងជាប្រធានក្រុ​មការងាររាជរដ្ឋាភិ​បាល​ចុះមូលដ្ឋាន​ខេត្តក្រចេះ រួមនឹងក្រុមការងារបានផ្តល់រទេះ​រុញចំនួន១០៨ ជូនដល់មណ្ឌល​សុខភាព​និង​ប៉ុស្តិ៍សុខភាពទាំង ៥៤ នៅទូទាំងខេត្ត ដើម្បីចូលរួម​ធ្វើឱ្យកាន់តែប្រ​សើរឡើងថែ​មទៀត​នូវការ​ផ្តល់​សេវាសុ​ខាភិបាលជូនប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន។ រទេះរុញដែល​ឯកឧត្តមរដ្ឋមន្ត្រី ប្រធាន​ក្រុមការ​ងារបា​នគូសបញ្ជាក់ថានឹ ងធ្វើឱ្យមណ្ឌលសុខ​ភាព​និងប៉ុស្តិ៍សុខភា​ពមាន​សម្ភារៈបន្ថែម​ដើម្បី​បម្រើស​រវាជូនប្រជា​ពលរដ្ឋឱ្យបាន​កាន់តែល្អប្រសើរ ជាពិសេស ជួយសម្រួល​សម្រាប់អ្នកជំ​ងឺដែ​លមាន​ពិការភាព និងពិបាកធ្វើដំណើរ។

នេះជាលើកទី៣ ហើយដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារ​បានប្រគល់ជូនរ​ទេះរុញជូនដ​ល់មន្ទីរសុខាភិបាលខេ​ត្តក្រចេះសរុប ១៦៨ រទេះ ដើម្បីចែ​កដល់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរ​ពេទ្យបង្អែកស្រុក និងនៅពេលនេះបាន ចែកដល់មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព​ទាំងអស់​នៅក្នុងខេត្ត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រទេះរុញនេះនឹងធ្វើឱ្យមន្ទីរពេទ្យបង្អែក មណ្ឌល​សុខភា​ពក្នុងខេត្តក្រចេះទទួល​បានពិន្ទុ​បន្ថែម​ទៀតលើ ការផ្តល់សេវាជូនដល់អ្នកជំងឺ​ជាពិសេសស​ម្រាប់ជនពិការភាព។

ការគិតគូរនិងផ្តល់​រទេះរុញនេះបានបង្ហាញពី​ការយកចិត្តទុកដាក់ខ្ពស់រ​បស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័​ត៌មាន​និងជាប្រធានក្រុមការ​ងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តក្រចេះ រួមនឹងថ្នាក់ដឹកនាំខេត្ត​ក្រចេះ​ចំ​ពោះវិស័យ​សុខាភិបាល និងការផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ការពង្រីក​សេវាសុខភា​ពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលដែលត្រូវបានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ជាកម្មវិធីនយោបាយអាទិភាព ១ ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ របស់រាជរដ្ឋាភិបាលកម្ពុជាដែលដាក់ចុះដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា រទេះរុញទាំង ១៦៨ នេះដែលត្រូវបា​ន​ចែក​ដល់មន្ទីរពេ​ទ្យនិងមណ្ឌល​សុខ​ភាពនៅទូទាំងខេត្តក្រចេះ​នេះ ជា​អំណោយសប្បុរសធ​ម៌របស់សមាគម​មូលនិ​ធិទ្រទ្រង់ការ​អភិវឌ្ឍន៍​នៅកម្ពុជា ដែល​មានលោកស្រី ខា ឡេង ​ជាប្រធានសមាគម និងជាការចូល​រួមចំណែ​កជាមួយរាជរដ្ឋាភិបា​លកម្ពុជា ធ្វើឱ្យការ​បម្រើសេវាសុខាភិ​បាលជូនប្រជាព​លរដ្ឋកាន់តែ​ប្រសើរថែមទៀត។​ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បា​នជំរុញនិង​លើកទឹកចិត្ត​ដល់មន្ទីរសុ​ខាភិបាល មន្ត្រីបុគ្គលិកទាំ​ងអស់បន្តផ្តល់សេវាជូ​នពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់ វិជ្ជាជីវៈ​និងការទទួលខុសត្រូវ។

ឯកឧត្តមបានកត់សម្គាល់ថា សេវាសុខាភិបាលនៅក្នុងខេត្តក្រចេះមានភាពល្អប្រសើរ និងទទួល​បានជំ​នឿទុកចិត្តពីប្រជាពលរដ្ឋ ហើយបណ្តាខេត្តមួយចំនួ​ននៅជុំវិញខេត្តក្រចេះបា​នមកទទួល​សេវា​នៅខេត្តក្រចេះផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button