ព័ត៌មានជាតិ

ជនពិការក្រីក្រក្នុងសហគមន៍​ជិត ៥០០នាក់ នៅ​ក្រុងប៉ៃលិន ទទួលប្រាក់របបគោលន​យោបាយពីរា​ជរដ្ឋាភិបាល តា​មរយះអភិបា​លខេត្តប៉ៃលិន

(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបា​ល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៣១ ខែសី​ហា ឆ្នាំ២០២៤ បា​នអញ្ជើញបើកផ្ត​ល់ប្រាក់​រប​បគោ​លន​យោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរ​យៈមន្ទីរសង្គមកិច្ច អតី​តយុទ្ធ​ជន និង​យុវ​នីតិសម្បទាខេត្ត​ ដល់បងប្អូន ជនពិការក្រីក្រ នៅ​តាម​សហគមន៍ ក្នុងប៉ៃលិន ចំនួន ៤៨១នាក់ ព្រមទាំ​ងធ្វើកា​រផ្សព្វផ្សាយ និងពន្យល់អំពីអត្ថប្រយោជន៍ និងសារៈ​សំខាន់ នៃតំបន់អភិវឌ្ឍន៍ត្រីកោណ (CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាល ហើយបានផ្តល់ឱកាសឱ្យបងប្អូនជនពិការធ្វើការសួរនាំ បើជាចម្ងល់ពាក់ព័ន្ធ​បញ្ហាខាងលើផងដែរ ។

ដោយបានយល់ច្បាស់ ប​ងប្អូនជនពិការក្រីក្រ នៅ​តាម​សហគមន៍ ក៍បា​នបង្ហាញ​នូវការគាំទ្រ និងកា​រជឿជា​ក់លើរាជរដ្ឋាភិបាលកម្ពុជា ចំ​ពោះ​ការអនុវត្ត តំបន់​អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការ​សា​ងសង់ព្រែកជីកហ្វូណនតេជោ ក្នុ​ងគោលបំណងបម្រើដល់ឧត្តមប្រយោ​ជន៍ជាតិ និងប្រជាជន ហើយ​ប្រឆាំង​ដាច់ខាត ចំពោះជន​អគតិក្រៅច្បាប់ ដែល​មានបំណងចង់បំផ្លាញសុខសន្តិភាព និងកា​រអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បា​នមានប្រសា​សន៍ នាំមក​នូវសេចក្តីនឹក​រលឹក និង​ការផ្តាំផ្ញើរ​សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេ​ជោ ប្រធានព្រឹ​ទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធប​ណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេចទាំ​ងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុង​ការគិតគូរពីសុខទុក្ខរប​ស់ប្រជាពលរដ្ឋនៅ​ទូទាំងព្រះរាជា​ណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក​ ពណ៌សប្បុរ សាសនា ឬនិន្នាកា​រនយោ​បាយ​ឡើយ ជាពិសេ​ស សម្តេច តែងតែ​មានក្តីអាណិត​ ស្រលាញ់ និងបារម្ភ ព្រមទាំងជួ​យស​ម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលជរាពិការ មានជីវភាពក្រីក្រ លំបាកខ្វះខាត ឬរងគ្រោះ​ដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមានប្រសាសន៍ជំរុញដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋជាជនពិការក្រីក្រពិតប្រាកដ ដើម្បីទទួល​បានប្រាក់របបគោលនយោបាយនេះ ឱ្យស្របទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានផ្ដោតសំខាន់ទៅលើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាព ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង និងសូមផ្តាំផ្ញើដល់បងប្អូនជនពិការក្រីក្រ នៅតាមសហគមន៍ទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលធ្វើអ្វីៗ​ដើម្បីបម្រើដ​ល់ផលប្រយោជន៍ជាតិ និងប្រជាជន ហើយជៀសវាងការចាញ់បោក ក្រុមជនអគតិក្រៅច្បាប់ ដែល​តែងតែញ៉ុះញង់ បង្កចលាចល ដើម្បីបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ។

បើតាមរ​បាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា​ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់របបគោ​លនយោបាយជូនចំពោះជនពិ​ការក្រីក្រ​នៅតាម​សហគមន៍ ក្នុងក្រុងប៉ៃលិន នាពេលនេះ គឺមានចំនួន ៤៨១នាក់ ស្រីចំនួន ១២៦នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ចំនួន ៩៧នាក់ ស្រី ៣០នាក់ ដោយក្នុងម្នាក់ៗទទួ​លបានថវិ​កាចំនួន ១២ម៉ឺនរៀល និងអ្នកដែលទទួលបានរបប ១២ខែ ចំនួន ៧៨នាក់ ស្រី ៣១នាក់ ដោយក្នុងម្នា​ក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button