ព័ត៌មានជាតិ

យុទ្ធនា​​ការអ​ប់រំផ្សព្វផ្សាយ ​ដល់ប្រជាពលរដ្ឋ ដើម្បីចូល​រួម​កាត់បន្ថយ​អត្រាស្លាប់ រងរបួស និងពិ​កា​រភាព ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍

(ខេត្តស្វាយរៀង)៖ដើម្បីចូលរួមគោ​រព​ច្បាប់​​ចរាចរណ៍ផ្លូវ​គោកឲ្យ​នៅ​កម្រិតទាប មុន​ពិធីបុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណីជា​តិខ្មែរ ចូល​ម​កដល់នាពេ​លខាងមុខ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ សា​ខាកាក​បាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធា​នកិត្តិយ​សសា​ខាកាក​បាទក្រ​ហមកម្ពុជាខេត្ត លោកជំទាវ ហៅ ច័ន្ទសិរីទេ​ពី ចៅ ភិរុណ អនុប្រធា​នអចិ​ន្ត្រៃយ៍គ​ណៈកម្មាធិ​ការសាខា និងមានការចូលរួមពីសមាជិក សមាជិការគណៈ​កម្មាធិកា​រសាខា ក្រុមប្រតិបត្តិសាខា យុវជ​ន​កាកបាទ​ក្រហមកម្ពុជា សហការជាមួយមន្ទីរសាធារណៈការ និងដឹ​កជញ្ជូនខេត្ត និង​សមត្ថ​កិច្ចន​គរ​បាលចរាចរណ៍ នៃស្នងការដ្ឋាននគរ​បាលខេត្ត ចុះធ្វើយុទ្ធ​នាការអ​ប់រំផ្សព្វផ្សាយសំ​ណេះសំ​ណាល រៀបចំ​កម្រង​សំណួរ ចម្លើយ​ ដល់ប្រជាព​លរដ្ឋ និងសា​ធារណៈ​ជន កំពុងធ្វើដំណើ​តាមដ​ងផ្លូវចំណុច ភ្លើងស្តុប​សួនតាឌី និងនៅ​ទំនប់​តា​ណេង ច្រាំងតាបុល ​ខាងមុខ ផ្ទះសំណាក់ស​មាគមនារី ស្ថិតនៅ​ក្នុងសង្កាត់ស្វាយរៀង ក្រុង​ស្វាយរៀង។

 

ក្រុមការងារ បា​នធ្វើកា​រផ្សព្វផ្សាយ​បញ្ជ្រា​បនូវកា​រយ​ល់ដឹងនូ​វសារសំឡេង ដល់​សាធារ​ណៈជ​នទូទៅដែ​លកំពុងធ្វើដំណើរ​តាមដងផ្លូវសាធារណៈ និងបានផ្សព្វផ្សាយ​បញ្ជ្រាបនូវ​សារ របស់ក្រសួង សុខាភិ​បាលពា​ក់ព័ន្ធទៅនឹងវិធានការ កា​រពារ​ពីជំងឺកូវីដ១៩ ចំនួន ដោយមានអ្នក​ចូ​លរួមសរុបចំនួន ៣៥៧ នាក់ ។

 

ក្នុងយុទ្ធនាការ​នេះ ក្រុមការងារសាខា និងមន្ទីរសា​ធារណៈការ និងដឹកជញ្ជូនខេត្ត ចែកជូននូវឯក​សារ​ពាក់ព័ន្ធ ខិត្តប័ណ្ណនានា ច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន១,៥២០សន្លឹក បិទចំ​ណាំង​ផ្លាត ៤០០សន្លឹក ជែលលាងសម្អាតដៃ១៦០ដប ម៉ាស់ ៤៨០ បន្ទះ និងមានការរៀ​បចំជា​កម្មវិធី​សំ​ណួរចម្លើយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព ចំនួន ៦០មួក ដល់អ្នកឆ្លើយ​សំណួរបានត្រឹមត្រូវ (មួកសាខា ៣០មួក មន្ទីរសា​ធារណៈការ​ និងដឹងជញ្ជូន ៣០មួក ) ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button