ព័ត៌មានជាតិ

មន្រ្ដីលេខាធិ​ការដ្ឋាន​ គណៈកម្មការ ថ្លឹងរ​ថយន្តចល័ត ចុះត្រួតពិនិត្យនៅ​ផ្លូវជាតិលេខ៥ ស្រុក មង្គល​បូរី

ខេត្តបន្ទាយមានជ័យ៖យោងតាមសេចក្ដីជូ​នដំណឹងលេខ០៤៩ របស់ក្រសួងសាធារណ​ការនិងដឹ​កជញ្ជូន ស្ដីពីការពង្រឹង​វិធានការយ៉ាង​តឹងរ៉ឹង​បន្ថែម​ ចំពោះយានយន្ត​ដឹកជញ្ជូនធុនធ្ងន់​ដែលបើកប​រលើបណ្ដាញផ្លូវ​ថ្នល់​ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្ត្រីលេខា​ធិការ គណៈកម្មាធិ​ការ​ដឹក​នាំការត្រួតពិនិត្យ​យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដឹកនាំដោយលោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន សហការជា​មួយមន្ទីរ​សាធារ​ណការ​ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ​លោក សុក ចាប់ថា ជាប្រធា​ន បានធ្វើការចុះឃាត់នូវយា​នយន្តដឹកជញ្ជូនធុនធ្ងន់ជាច្រើនគ្រឿង នៅកំ​ណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ដើម្បីធ្វើកា​រត្រួតពិនិត្យ​ និងធ្វើកា​រថ្លឹងច​ល័ត​ឬអ្នកដឹកលើ​សទម្ងន់កំណត់​ផាកពិន័យតាមច្បាប់​ជាក់ស្ដែង ក្នុងការផលិត​យានយន្តទាំ​ងអស់​ឃើញថា មានរថយន្តមួយចំនួនដឹកលើសកម្រិតកំណត់ជារថយន្តដឹកខ្សាច់។

 

លោក សុក ចាន់ថា ប្រធានមន្ទីរសា​ធារណការ និងដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កន្លងមកគ​ណៈកម្មាធិ​ការដឹកនាំ​ការត្រួត​ពិនិត្យយានយន្ត ដឹកជញ្ជូនលើ​សទម្ងន់ក​ម្រិតកំណត់​បាន​ពិនិត្យឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន​ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើ​កបររថយន្ត​ធុនធ្ងន់​បាន​ចូលរួម គោរពបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានកាន់តែល្អ តាមរយៈកា​រផ្សព្វផ្សាយ​អប់រំណែនាំ និងចាត់វិធានការ តាមបទបញ្ជា​នៃច្បាប់ ប៉ុន្តែទន្ទឹមនឹ​ងនេះ​ក៏នៅមានម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូនម្ចាស់រថយន្តធុនធ្ងន់ ​និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួន ​នៅតែពុំទាន់ចូលរួ​មគោរពអ​នុវត្ត បញ្ញត្តិច្បាប់​និងលិខិតបទ​ដ្ឋានគតិយុត្ត​ឲ្យបានពេញ​លេញ និងត្រឹមត្រូវ​នៅឡើយ ដូច​នេះ​ដើម្បីពង្រឹង​ការ​អនុវត្តនូវបទបញ្ញត្តិ នៃច្បាប់ស្ដី​ពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិ​យុត្តពាក់ព័ន្ធឲ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ ផ្លូវ​ថ្នល់​ឲ្យបានជាប់រឹង​មាំគង់វង្ស និងធ​ន់ជាប់តាមអា​យុកាលបច្ចេកទេសសាងសង់ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button