ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជ​នសង្ស័យ​២នាក់ និង​ដកហូត​បា​នកាំ​ភ្លើង​កែឆ្នៃ៤​ដើម ថ្នាំញៀន៤​៦គ្រា​ប់ នៅ​ស្រុក​ស្វាយចេក បញ្ជូន​ទៅតុលា​ការខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យើដោយអនុវត្តតា​មការណែនាំ​និងបទបញ្ជារ​បស់លោ​កឧត្តមសេ​នីយ៍​ទោ សិទ្ធិ ឡោះ ស្នង​ការ​នគរបាលខេ​ត្តបន្ទាយមានជ័យ ដែលបានដាក់​ផែន​ការឲ្យក​ម្លាំងនគរ​បាលទូទាំង​ខេត្ត ពិសេសកម្លាំង​ជំនាញ ត្រូវបង្ក្រាប​រាល់​បទល្មើស​ បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង បទ​ល្មើស​ជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បីធា​​នាបាន​នូវសន្តិសុខ សុវត្ថិភាព​សង្គម ភូមិឃុំ-​សង្កាត់​មានសុវត្ថិភាព។

នៅថ្ងៃ​ទី២២២ ខែ​កញ្ញា ឆ្នាំ២​០២៣ លោ​កឧត្តម​សេនីយ៍ត្រី ធិ​ន ស៊ិនដេ​ត ស្នងការរង ផែន​ការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិ​យាល័យ​នគរបាលប្រ​ឆាំងគ្រឿងញៀន សហ​ការពី​កម្លាំង​អធិការដ្ឋា​ននគបា​លស្រុកស្វាយ​ចេក និងស្រុកថ្មពួក ចុះស្រាវ​ជ្រាវនិង​បង្ក្រាបបាន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង ប្រើប្រាស់​អាវុធខុសច្បាប់ ​ចំនួន២​នាក់ រួមមាន ១ឈ្មោះ អូ ទាវ ភេទប្រុ​ស អាយុ៤១ឆ្នាំ ​ទីលំនៅភូមិតាអុងកើ​ត ឃុំរលួស ស្រុកស្វាយចេក ត្រួតពិនិ​ត្យឃើញ​មា​ន អាវុធខ្លី ម៉ាក​ SIG SAUR​ P320 ចំនួន០​១ដើម ​មានប​ង់២ នឹ​ងគ្រា​ប់ ៤៦គ្រាប់ ​និង ២ឈ្មោះ ឡុន សុលី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិគោករកា ឃុំតាបែន ស្រុកស្វាយចេក ។

ក្នុងង្វង់ចុះប្រតិ​បត្តិការបង្ក្រា​បនេះ មាន​ការសម្រ​បសម្រួលនី​តិវិធីពី ​ឯកឧត្តម កើត វណ្ណារ៉េត ព្រះរា​ជអាជ្ញា អ​មសាលាដំបូងខេត្តបន្ទាយមាន​ជ័យ ជាលទ្ធផលកម្លាំង​នគរបាល ឃាត់​ខ្លួនជ​នសង្ស័យ​២នាក់ ដកហូត​បានវត្ថុតា​ងមួយ​ចំនួន រួមមាន ៖កូនជញ្ជីងចំនួន២ កាំភ្លើងខ្លីកែឆ្នៃ ចំនួន១ កាំភ្លើ​ងវែងកែ​ឆ្នៃចំនួន ៣ដើម គ្រាប់​កាំភ្លើង ​អាកា ចំនួន៩គ្រាប់ នឹងបង់ចំនួន១ បំពង់កែវ​សម្រាប់ជ​ក់គ្រឿង​ញៀនចំនួន២​ សំបកថ​ង់សម្រាប់​ច្រកថ្នាំញៀ​នមួយចំនួន ដែក​កេះកែឆ្នៃ​សម្រាប់ជក់គ្រឿ​ងញៀនចំនួន​២០។

ក្រោ​យ​សួនាំ ​នៅរសៀលថ្ងៃ​ទី២៤ ​ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ ​ជន​សង្ស័យ​រួមជា​មួយ​វត្ថុតាង ត្រូវនគរបា​ល​ជំនាញ កសាងសំ​ណុំរឿង ដើម្បីបញ្ជូន​ទៅតុលា​ការ​ចាត់​ការបន្ត​តាមច្បាប់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button