ឯកឧត្ដម វង សូត ៖ បណ្ណាល័យ គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនចេះរីងស្ងួត ហើយមិនមែនការសិក្សា ជាមួយគ្រូមួយមុខគ្រប់គ្រាន់នោះទេ ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែម

ខេត្តបន្ទាយមានជ័យ៖ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ យ៉ូវ ឆុំ នៅក្នុងវិទ្យាល័យ ភ្នំស្រុក នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមសំណាក តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត មន្ត្រីរាជការ អង្គភាពពាក់ព័ន្ធ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងនោះ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា ៖បណ្ណាល័យ គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលមិនចេះរីងស្ងួត ហើយមិនមែនការសិក្សា ជាមួយគ្រូមួយមុខគ្រប់គ្រាន់នោះទេ ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែម ជាក់ស្តែងបណ្ណាល័យ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាកន្លែងផ្តល់នូវចំណេះដឹងបន្ថែមសម្រាប់ក្មួយៗសិស្សានុសិស្សបានសិក្សារៀនសូត្រ ស្រាវជ្រាវមេរៀនបន្ថែម។បណ្ណាល័យពិតជាមានសារសំខាន់ សម្រាប់សិស្សានុសិស្ស បានទទួលចំណេះដឹងបន្ថែម ក្នុងការអភិវឌ្ឍខ្លួន បង្កេីននូវចំណេះដឹងបន្ថែម។
ជាមួយគ្នានោះដែរឯកឧត្តម វង សូត ក៏បានជម្រុញណែនាំដល់ក្មយៗសិស្សានុសិស្ស ត្រូខិតខំរៀនសូត្រក្រេបយកចំណេះដឹងដេីម្បីចូលរួមអភិវឌ្ឍន៍ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ព្រោះថាការសិក្សាមិនមានកំណត់ពេលវេលានោះទេ ពោលគឺការសិក្សាពេញមួយជីវិត។
ឯកឧត្តម បញ្ជាក់ទៀតថា ៖ក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតខ្ពង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងការអប់រំបណ្តុះបណ្តាលនូវធនធានមនុស្សប្រកបដោយចំណេះដឹងខ្ពស់ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស ត្រូវតែខិតខំសិក្សារៀនសូត្រ ធ្វេីជាកូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម មិនត្រូវប្រព្រឹត្តអំពេីដែលសង្គមស្អប់ខ្ពេីមនោះទេ ពិសេសត្រូវចៀសឲ្យឆ្ងាញពីគ្រឿងញៀន។
សូមបញ្ជាក់ផងដែរថា ៖បណ្ណាល័យ យ៉ូ ឆុំ ត្រូវបានដឹកនាំផ្តួចផ្តេីមកសាងដោយ ឯកឧត្តម កែវ ពិសិដ្ឋ និងលោកជំទាវ ដែលជាអតីតសិស្សអនុវិទ្យាល័យ ភ្នំស្រុក និងជាអ្នតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជានាយកខុទ្ធការល័យ សម្តេចមហាពពាចក្រី ហេង សំរិន ដែលសរុបការចំណាយសាងសង់ អស់ចំនួន៩,៨០០០ដុល្លារ(ប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ) ដែលមានបណ្តោយ១០ម៉ែត្រ និងទទឹង៨ម៉ែត្រ រួមនឹងសម្មទ្ធិផលមួយចំនួនទៀត៕