ច្បាប់ និងអក្សរសាស្រ្តព័ត៌មានជាតិព័ត៌មានអន្តរជាតិ

ព្រះសង្ឃខ្មែរមួយអង្គទៀតហើយដែលបាន បញ្ចប់ថ្នាក់បណ្ឌិតបាលីនៅសាកលវិទ្យាល័យ នៃប្រទេសស្រីលង្កា

សារគោរពអបអរសាទរព្រះអង្គគ្រូបណ្ឌិតបាលី សូមអបអរសាទរចំពោះព្រះអង្គគ្រូ ព្រះបាលិកោសល សែម ឈុនលី អគ្គលេខាធិការនៃសមាគមទ្រទ្រង់បាលី និងជានាយករងនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលបានបញ្ចប់ថ្នាក់បណ្ឌិតបាលី ដោយជោគជ័យ ពីសាកលវិទ្យាល័យកល្យាណី នៃប្រទេសស្រីលង្កា។

ព្រះអង្គគ្រូបណ្ឌិតគឺជាគ្រាប់ពូជដ៏សំខាន់មិនអាចខ្វះបាននៅក្នុងសង្គមខ្មែរ ក៏ដូចជាធនធានដ៏សំខាន់ក្នុងវិស័យពុទ្ធិកសិក្សា នាពេលបច្ចុប្បន្ននេះ និងពេលអនាគត។ ខ្ញុំព្រះកុរណាអាត្មាភាព/ខ្ញុំបាទជាសមាជិក នៃក្រុមការងារស្ម័គ្រចិត្តនៃកម្មវិធីសិក្សាបាលីសំស្ក្រឹត-ខ្មែរ សូមប្រគេនពរព្រះអង្គគ្រូ បណ្ឌិត ជាទីគោរព ឱ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ គ្រប់ពេលវេលា កុំបីឃ្លៀងឃ្លាតក្លាយទៅជាប្រការៈដទៃឡើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button