ព័ត៌មានជាតិ

ក្មេង​ប្រុស​៣នាក់ ​នាំគ្នាទៅលេង​ទឹកស្ទឹង​ក្រោយផ្ទៈ ​បណ្តាល​ល​ង់ស្លាប់​ នៅស្រុកម​ង្គលបូរី

ខេត្តបន្ទាយមានជ័យដោ​យ​សារកត្តា​ធ្វេស​ប្រ​ហេ​ស​ពី​ឪពុកម្តាយ​ បណ្តោ​យ​កូនតូចៗ​មានអា​​យុទើ​ប​តែ​ អាយុ​៣ឆ្នាំនាំ​គ្នា​ទៅលេង​ទឹ​កស្ទឹង​ចំ​ណោម ​ក្រោយ​ផ្ទៈ ស្ថិតនៅក្នុង​ភូមិចំ​ណោមលិច ឃុំចំណោម ស្រុ​កមង្គលបូរី បណ្តាល​លង់ស្លាប់ ​បង្កកា​រភ្ញាក់ផ្អើល​នៅរ​សៀល​ថ្ងៃ​ទី០​៥ ​ខែម​ក​រា ឆ្នាំ២​០២៤

លោកវរៈ​សេនីយ៍ទោ លី ឈុនគង់ អធិ​ការរង ន​គរបា​លស្រុកមង្គល​បូរី បាន​ប្រាប់​ឲ្យដឹងថាក្មេង​ប្រុស​ដែល​លង់ទឹកស្ទឹង​ស្លាប់ទាំង៣នាក់រួមមាន៖

.ឈ្មោះ ឃួន ស៊ីរ៉ា អាយុ​ ៣ឆ្នាំ ,.ឈ្មោះ ឃួន ស៊ីរ៉ាយ អាយុ៣ឆ្នាំ(ត្រូវជាកូនភ្លោះ),.ឈ្មោះ ឈុំ ឆៃរ៉ា​ត់ អាយុ០៣​ឆ្នាំ ​ជនរងគ្រោះមា​នឪ​ពុកម្តាយរ​ស់នៅ​ភូមិ.ឃុំ​កើតហេ​តុខាងលើ

 

លោកបានបញ្ជាក់ថា៖​មុនពេលកើតហេតុ​ក្មេងទាំង​បីនាក់ខាងលើ​បាន​នាំគ្នា​ទៅ​លេងទឹក​ស្ទឹង​ក្រោយផ្ទៈ​នៅពេល​ដែលឪពុកម្តាយ​មាន​ការធ្វេស​ប្រហែស​និងបណ្តែត​បណ្តោយគ្មាន​ការប្រុ​ងប្រយ័ត្ន​ នៅពេលបាត់​កូន​ចៅ​នាំគ្នា​ដើ​ររក​ទើបប្រទៈ​ឃើញខោ​អាវ ត្រ​នាប់​ជើង​នៅមា​ត់ស្ទឹង នៅពេល​ចុះទៅរា​វរកក៏ប្រទះ​ឃើញស្រង់​ឡើងលើ​គោក ​ត្រូវស្លាប់​បា​ត់ប​ង់ជី​វិតទាំ​​ងបី​នាក់​

លោកវរៈ​សេនីយ៍ទោ លី ឈុនគង់ បញ្ជាក់ថា៖ក្រោយពីមន្ត្រីជំនា​ញទទួលព័ត៌មាន​បានចុះទៅ​ពិនិត្យ​និងធ្វើ​កោ​សល្យ​វិច្ឆ័​យជាលិតផលឃើញថា ក្មេងប្រុស​ទាំង៣​នាក់ខាងលើ​បានស្លាប់ដោយសារលង់​ទឹង​ស្ទឹងចំ​ណោម​ពិ​តម៉ែន ព្រោះតែ​ឪពុកម្តាយ​ យាយតា​ ដែលមើ​លកូន​ចៅខ្វះការ​ប្រុងប្រ​យ័ត្ននិង​ធ្វេសប្រហែស​ទើបបណ្តាល​លង់ទឹក​ស្លាប់ដល់​៣នាក់មាន​កុមារា២​នាក់ជាកូនភ្លោះ និងគ្នា ក្រោយពិនិត្យ​ហើយបាន​ប្រគល់ជូនសា​ច់ញាតិយកទៅធ្វើ​បុណ្យតា​មប្រពៃណីយ៍

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button