ព័ត៌មានជាតិ

ស្ទើរក្លាយជាប្រពៃណីទៅហើយចំពោះការបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវនៅខេត្តតាកែវហើយដឹកសំពីងសំពោងតាមអំពើចិត្តមិនល្អែងនឹងច្បាប់

ព័ត៌មានសណ្តាប់ធ្នាប់នៅខេត្តតាកែវ

ខេត្តតាកែវ៖ ស្របពេលដែលរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ បន្ទាប់ពីវិបត្តិកូវីដមានការធូរស្បើយ ដើម្បីសម្រួលបញ្ហាសេដ្ឋកិច្ចឲ្យមានចរន្តឡើងវិញផងដែរនោះ  ក៏មានអាជីវករខ្លះដែលរកសុីដឹកទំនិញលើដងផ្លូវក៏មានហូរហែរដែរ ។

ប៉ុន្តែអ្វីដែលជាចំណាប់អារម្ភគឺអាជីវករទាំងនោះបានរអ៊ូរទាំរឿងការចំណាយលើដងផ្លូវដោយមិនដែលរួចមួយជើងណាឡើយក្នុងបង់ជូនសមត្ថកិច្ចដែលឈរជើងនៅដងផ្លូវនីមួយៗ ទាំងដែលការចំណាយនោះហាក់ដូចជាមិនចូលទៅក្នុងកញ្ចប់ថវិកាជាតិទៀតផង ពីរាល់ការចំណាយរបស់បងប្អូនដែលជាអាជីវករគឺមិនមានវិក័យបត្រឬក្រដាសស្នាមអ្វីនោះទេ គ្រាន់តែហុចលុយហើយអាចបន្តដំណើរទៅមុខទៀតបាន  ដោយឡែកក្រៅពីសមត្ថកិច្ចចរាចរណ៍ខេត្ត( ក៏មានទាំងកុងត្រូលជជុះផងដែរ ដែលគេដឹងថាជារបស់ការិយាល័យសេដ្ឋនៃស្នការដ្ឋានខេត្តតាកែវ នេះបើយោងតាមការរៀបរាប់របស់អាជីវករខ្លះដែលសូមមិនបញ្ចេញឈ្មោះ)។

អាជីវករបានបន្ថែមថាការបង់លុយបង់កាក់នេះហាក់ក្លាយទៅជាប្រពៃណីទៅហើយ ដោយសង្កេតឃើញថារូបភាពនៃការពង្រឹងច្បាប់ចរាចរណ៍ពិតជាល្អតែហាក់ដូចជាមិនមានប្រសិទ្ធភាពទូទៅនឹងតម្លារភាពនោះឡើយ។

គេក៏សង្កេតឃើញថា បញ្ហាសណ្តាប់ធ្នាប់លើដងផ្លូវហាក់ពិបាកមើលណាស់ ដោយមានការដឹកសំពីងសំពោងជាហូរហែរតាមដងផ្លូវ មានឡានដឹកដីជាដើម ដោយមិនការកោតក្រែងនឹបច្បាប់នោះឡើយ។

តាមការឲ្យដឹងពីសមត្ថកិច្ចជំនាញដែលឈរជើងនៅលើដងផ្លូវបានឲ្យអ្នកសារព័ត៌មានដឹងថា ពួកគាត់ពិបាកនិយាយណាស់ពាក់នឹងការឃាត់ឡានដឹកទំនិញ ពេលខ្លះក៏ឃាត់ប៉ះឡានដឹកឥវ៉ាន់រករបស់ក្រុមគ្រួសារខ្សែរស្រឡាយលោកស្នងការងផែនសណ្តាប់ ឆាយ សាវុធ ដូច្នេះកម្លាំងជំនាញមិនហ៊ានប៉ះពាល់នោះទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញដែលឈរជើងនៅលើដងផ្លូវគ្រាន់តែនិយាយប្រាប់អ្នកសារព័ត៌មានថា ធ្វើតាមបញ្ជាមេប៉ុណ្ណោះ។  ពាក់ព័ន្ធបញ្ហានេះអង្គភាពយើងមិនអាចសុំការបញ្ជាក់ពីលោកស្នងការងទទួលផែនសណ្តាប់ធ្លាប់ និងស្នងការងទទួលផែនសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយខ្លះខលទៅជាប់រវល់ និងខលមិនចូលទេនៅព្រឹកថ្ងៃ ១២ ធ្នូ ២០២១។ បញ្ជាក់:ជុំវិញការនេះអង្គភាពនឹងរង់ចាំការបំភ្លឺគ្រប់អង្គភាពពាក់ព័ន្ធ។ ដោយ firstnewsexpress

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button