ព័ត៌មានជាតិ

ពលរដ្ឋ ដែល​មានជីវភាពខ្វះខាត ចំនួន៣​០គ្រួសារ នៅក្នុងឃុំពា​នរោង ទទួលបា​នអំណោយ ពីប្រ​មុ​ខ​ថ្នាក់​ដឹកនាំកំពូល

ខេត្តព្រៃវែង៖លោក លឹម សុខារស្មី ប្រធានក្រុមការងា​រចុះមូលដ្ឋាន​ឃុំពានរោង និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនិងក្រុមការងារនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញ​ចុះសួរ​សុខទុក្ខ និងនាំយកអំណោ​យ និងឃីត របស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈឯ​កឧត្តមនា​យឧត្តម​សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រធាន​ក្រុមការ​ងាររាជ​រដ្ឋាភិបាល ចុះមូល​ដ្ឋាន​ស្រុកស្វា​យអន្ទរ និងស្រុក​កញ្ជៀច ផ្តល់ជូនដ​ល់គ្រួ​សារចា​ស់ជរា ក្រីក្រលំបាក ចំនួន ៣០គ្រួសារ នៅក្នុងឃុំ​ពា​នរោង ស្រុកស្វាយអន្ទរ។

 

ក្នុងកា​រអញ្ជើញចុះសួ​រសុខទុក្ខលោក​យាយ លោកតា នោះលោក លឹម សុខារស្មី បានពាំនាំនូវសេ​ចក្តីនឹករឭ​កពីសំណា​ក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកា​លរដ្ឋាភិបា​លតែងតែគិតគូរ​ពី​សុខទុក្ខរ​បស់​បងប្អូនប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ គ្រប់ពេលវេលា ដោយមិនប្រ​កាន់និន្នាការ​នយោបាយ បក្សពួកនិយមអ្វីឡើយ។ទាំងនេះគឺបង្ហាញឲ្យឃើញពីកា​រយក​ចិត្តទុកដា​ក់របស់ថ្នាក់​ដឹកនាំរា​ជរដ្ឋាភិបាល គ្រប់លំដាប់​ថ្នាក់ ក្នុងការយកចិត្ត​ទុកដាក់ថែ​ទាំចំពោះ​បងប្អូន​ប្រជាពលរដ្ឋគ្រប់​ស្រទាប់វណ្ណៈគ្រប់ កាលៈទេសៈ​គ្រប់ពេល​វេលា ដោយមិនទុកបងប្អូនម្នា​ក់ចោលនោះទេ ។

 

ជាមួយគ្នា​នោះដែរលោក ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមា​នកា​រប្រុង​ប្រ​យ័ត្នខ្ពស់​បំផុតក្នុងការ​ថែរក្សាសុខ​ភាព ហើយក​ត្តាដែលសំខាន់នោះ គឺការរស់​នៅត្រូវប្រកា​ន់យក​នៅចំ​ណុចបីល្អគឺ រស់នៅស្អាត ​ផឹកស្អាត ហូបស្អាត ​និងគោរពច្បាប់ចរាច​រណ៍​អោ​យ​បាន​ខ្ជាប់ខ្ជួន ជាពិសេសកុំធ្វេសប្រហែសពីជំងឺកូវីដ១៩ នេះឱ្យសោះ បើទោះបីជា​កម្ពុជាមាន​ស្ថានភាព​ធូរស្រា​លក៏ដោយ និងត្រូវចូលរួមអនុវត្តតាមគន្លងប្រក្រ​តីភាពថ្មី ក៏ដូចជាចេះ​ការពារខ្លួន និងបង្ការពី​ការរីក​រាល​ដាលពីជំងឺកូវីដ១៩ តាមការណែ​នាំរបស់ក្រសួងសុខាភិបាល និងពិសេសវិធានការរបស់​ប្រមុខរាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ និង២ចូលរួម ឲ្យបានខ្ជាប់ខ្ជួន។

 

សូមបញ្ជាក់ថា៖សម្ភារៈដែ​លផ្តល់ជូនលោកយាយ លោកតា ទាំង៣០គ្រួសារនោះ ដោយលោក​យាយ លោកតា ចាស់ជរាចំនួន ១០គ្រួសារ ទទូលបាន ម៉ុង,ភួយ ,កន្ទេល,ក្រមា, សារ៉ុង, អាវរងា និងថវិកា ២ម៉ឺនរៀល។ ដោយឡែក លោកយាយ លោកតា ចាស់ជ​រាក្រីក្រលំបាក ចំនួន ២០ គ្រួសារ ទទូលបាន អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ទឹកត្រី ១ យួរ, ត្រី ខ ១ យួរ, និងថវិកា ២ ម៉ឺនរៀលផង​ដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button