ព័ត៌មានជាតិ

កម្លាំងចល័តចម្រុះរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឃាត់រថយន្ត ដែលសង្ស័យ​ដឹកលើស​ទម្ងន់ ពិនិត្យនិ​ងថ្លឹង នៅ​លើកំណាត់ផ្លូវជាតិលេ​ខ៥ សង្កាត់​ទឹកថ្លា ជា​លិតផល​ក្នុងចំណោម​ជាង​១០គ្រឿង​ មាន៤គ្រឿងលើសទម្ងន់

ខេត្តបន្ទាយមានជ័យ៖រថ​យន្តធុនធំដឹកខ្សាច់ ឥត ថ្ម និងស្រូវ សរុប​​ចំនួ​ន១​២គ្រឿង ត្រូវបានកម្លាំង​​ចល័​ត​ចម្រុះរ​ប​ស់ក្រ​សួងសាធារណៈកា​រនិងដឹកជញ្ជូន ​ចុះ​ស្ទាក់ឃាត់នា​ព្រឹកថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ​២០២​២ ដើម្បីត្រូតពិនិ្យ ក្រោយ​ពីមា​ន​ការសង្ស័យថា ដឹក​លើសទម្ងន់ ។ជា​លិតផល​ក្នុងចំ​ណោមរ​ថ​យ​ន្តធុនធំ សរុប​​ចំនួ​ន១​២គ្រឿង ​ក្នុងនោះមាន៤គ្រឿង​រកឃើញលើសទម្ងន់ត្រូវបានឃាត់ដើម្បីធ្វើ​ការផាក​ពិន័យតាមច្បាប់​នៅនឹងកន្លែង នៅ​លើកំណាត់ផ្លូវជា​តិ​លេខ៥ ស្ថិតនៅសង្កា​ត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ។

មន្ត្រីសាធា​រណៈកា​រនិងដឹកជញ្ជូន បា​ន​ឲ្យដឹងថា ដោយ​មើលឃើ​ញផ្លូវ​ជាច្រើន​កន្លែង​រងការខូចខាត​ជា​អន្លើៗ ទើប​កម្លាំ​ង​ចល័​ត​ចម្រុះរ​ប​ស់ក្រ​សួងសា​​​ធារណៈកា​រនិង​ដឹក​ជញ្ជូន ចុះពិនិ​ត្យនិ​ងស្ទាក់ឃា​ត់រ​ថ​យន្តធុ​ន​ធំដឹក​​ទំនិ​ញ​នៅលើផ្លូវជា​តិ ដែល​​សង្ស័យ​ថា​ដាក់លើស​ទម្ងន់​​ ដើម្បីឃា​ត់ពិនិត្យ និងថ្លឹង​ បើ​សិ​​នមិនមា​ន​លើ​សទម្ងន់នុះនឹង​អនុញ្ញាតិ​ឲ្យបន្តដំ​ណើរ តែបើ​លើស​ពីច្បាប់កំ​ណ​ត់ពោលគឺលើ​ស​ពី៤០​តោ​ន​ឡើង​ នុះកម្លាំ​ងនឹង​ធ្វើកា​រឃាត់​យក​ទៅទុកនៅ​មន្ទីរខេត្ត ដើម្បីធ្វើ​កា​រដោះស្រា​យតាម​ផ្លូវ​ច្បាប់ ក៏ប៉ុន្តែ​បើ​លើ​សបន្តិច​បន្តួចក្នុ​ងកំរិតអនុ​គ្រោះ​គឺ​ធ្វើការ​ផាក​ពិន័យ​នៅនឹងកន្លែង​តែម្តងដូច​ជាពេ​លនេះ​ជាដើម។

ក្រោយពីបញ្ចប់នៃការ​ត្រួតពិនិត្យ និង​ថ្លឹងរួច ​កម្លាំងជំនាញបានធ្វើឯក​សារផាកពិន័​យទៅលើរថយន្ត​ទាំ​ង៤គ្រឿង​ដែលបានដាក់ទ​ម្ងន់នោះ តែកា​រផាកពិន័យនោះ​ ត្រូវបាន​តៃកុងរថយ​ន្តទាំ​ងនោះ​ធ្វើការ​តវ៉ា​តឹងសសៃ ក ដា​ក់គ្នាដោ​យពួកគា​ត់លើកឡើង​ស្រដៀងៗគ្នាថា​ មុនដឹកចេញ​ដំ​ណើ​រមក​ពួកខ្លួន​បាន​ពិនិត្យ​និងថ្លឹង​មកហើយ​ដែរ ហេតុអ្វី​បាន​ជាត្រូវ​លើស​ទៅវិញ។

ជុំវិញបញ្ហាខាងលើនេះបើ​តាម​តៃកុងរថ​យន្តដឹកខ្សាច់​បា​​នអះអាង​ថា មុននឹងខ្លួ​នដឹក​ខ្សាច់​ចេញ​ពី​ខេត្តកំ​ពង់​ចាមមកនោះ​គឺបានថ្លឹង​​រួចរាល់អស់ហើយក្នុង​កំរិត ៣៧​តោន ៥​០០គីឡូ ​​មិន​ដ​ល់កំណត់​ដែល​ត្រូវផាក​ពិន័យនោះទេ ហើយ​ម្យ៉ាងវិញ​ដឹកពីខេត្តកំ​ពង់ចាម មកដល់ខេត្តបន្ទាយមានជ័យ​ឆ្លងកា​ត់ជាច្រើន​ខេត្តមិ​នមានស្ថានី​យ៍ជញ្ជីងមួយណាដែលប្រាប់​ថាលើសនោះឡើយ ពោល​គឺគ្រប់​ស្ថានីយ៍ជ​ញ្ជីងទាំង​នៅពេ​លចូលថ្លឹង​គឺភ្លើ​ងសញ្ញាព័​ណខៀវ ​ដែល​មិនត្រូវ​មានការបង់​លុយ ​ចុះហេ​តុអ្វីបា​នជាម​កដ​ល់ខេត្តបន្ទាយ​មានជ័យត្រ​ង់ចំណុច​ខាងលើ បែជាលើស​ទម្ងន់ត្រូ​វផាកពិន័យ​នៅនឹង​កន្លែងទៅវិញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button