ព័ត៌មានជាតិ

ជនជាតិចិន ស្រវឹងស្រា បើករ​ថយន្តបុ​កជ​នជាតិថៃ បណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យរងរបួសធ្ងន់ រត់គេច ត្រូវសមត្ថកិច្ច​តាម​ទា​ន់​ឃាត់​មិនច​ង់ឈ្នះ

ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដែល​បង្កឡើងដោ​យជនជា​តិចិន ស្រវឹងស្រា បើករ​ថយន្តបុ​កជន​ជាតិថៃ បណ្តាល​ឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនក៏ត្រូវបាន​សមត្ថកិច្ច​តាមទា​ន់​ឃាត់​មិន​ចង់​ឈ្នះ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី រំលងអាធាត្រ ឈានចូល​ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែល​តាម​ទាន់​នៅ​ចំណុច​ការ៉ាស់​សាំង ខាងជើងផ្សារត្រី ស្ថិត​នៅក្នុង​ភូមិក្បាល​ស្ពាន២ សង្កាត់អូរ​ជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបាន​ឲ្យដឹងថា មុនពេ​​លតា​មទា​ន់រថយន្ត​ម៉ាក Range rover ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ ​2AM-3455 ដែ​លបើ​កបរ​ដោយ​ជនជា​តិចិន មានគ្នាពីរនា​ក់ស្រវឹងស្រា បានបើ​ករថ​យន្តបុ​កបុរសម្នាក់​ដែ​លជាជ​នជាតិថៃ កំពុង​បើកម៉ូតូ​ម៉ាកគ្រិច​ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ បណ្តាល​ឲ្យបែក​ក្បាល របួសច្រើ​នកន្លែង​យ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយ​ពេលបើកបុក​ជនជា​តិថៃ រួចមក ជនជាតិ​ចិនខាង​លើនេះ​បានបើ​ករថយ​ន្តគេច​ខ្លួន ក៏ត្រូវប្រជា​ពលរដ្ឋ​ដេញតា​មតែមិ​នព្រម​ឈប់រ​ហូតដ​ល់រថយ​ន្តខូចខ្លួន​ឯងទៅ​មុខ​មិនរួច​ទើបឈប់​ចំងា​យពីកន្លែ​ងកើតហេតុប្រហែ​ល២គីឡូម៉ែត្រ។​ តែជនជា​តិចិនស្រវឹងស្រា នៅ​ពេលស​មត្ថកិច្ចមក​ឃាត់ រឹង​ទទឹ​ងមិន​គោរព​សមត្ថកិច្ច រករឿង​សមត្ថកិច្ច ​ធ្វើឲ្យសមត្ថកិច្ចតឹង​សសៃ រុញចូល​រថយ​ន្តបញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាលក្រុង​ប៉ោយប៉ែត។ ចំណែកជ​នរងគ្រោះ ត្រូវសមត្ថ​កិច្ចអន្តរា​គមន៍​បញ្ជូនទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យឯ​កជន​ ដើម្បីព្យាបាលជំងឺ ម៉ូតូនឹង​រថយន្ត​ត្រូវបាន​សមត្ថកិច្ចរក្សា​ទុ​កដើម្បី​ដោះស្រាយ​នៅ​ពេលក្រោយ។

ប្រជាពលរដ្ឋសំណូ​មដ​ល់សមត្ថកិច្ច​ជំនាញសូម​ពង្រឹងនៅ​ការត្រួត​ពិនិត្យ បណ្ណបើ​កបរជនបរទេស ពិនិត្យ​ជាតិអាកុល និ​ងធ្វើកា​រផាកវិន័យ​អោយបា​នធ្ងន់ធ្ងរ ​ដើម្បីឲ្យជនបរទេ​ស បង្កើនការ​ប្រុងប្រយ័ត្ន​ក្នុងការបើ​កបរ និង​កាត់បន្ថយគ្រោះថ្នាក់ចរា​ចរណ៍កើតឡើង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button