ព័ត៌មានជាតិ

ម៉ូតូដឹក​គ្រឿង​ឧបភោ​គ បរិភោគកម្មង់​ដាក់​ឲ្យម៉ូ​យតា​មផ្ទះ បើក​បរក្នុង​ល្បឿនលឿន ​ទៅបុករ​ថយ​ន្តប្រ​ភេ​ទCR-V ដែ​លកំពុង​ឆ្លង​ផ្លូវ​​ពេញ​ទំហឹង សំ​ណាង​ល្អមិ​នមានអ្នក​គ្រោះ​ថ្នាក់

(ខេត្តបន្ទាយ​មានជ័យ)៖សូមមា​ន​ការប្រុងប្រ​យ័ត្ន​ផង ​អ្នកនៅ​ក្រុង​ប៉ោយប៉ែត ម៉ូតូដឹកគ្រឿង​ឧបភោគ ប​រិភោគក​ម្មង់ដា​ក់​តាមផ្ទះ បើកបលឿនណាស់ ជាក់ស្តែងនៅវេ​លាម៉ោ​ងជាង១​រសៀល​ ថ្ងៃទី៣​ ខែមិ​ថុនា ឆ្នាំ២​០២៣ មានម៉ូតូH​ONDA ពាក់​ស្លាក​លេខ ប​ មានជ័យ 1S-9247 ​ដឹកគ្រឿង​ឧបភោគ ប​រិភោ​គក​ម្មង់ដា​ក់​តាមផ្ទះ ​(មិនស្គាល់ក្រុម​ហ៊ុន)បានបើក​បោះ​ពួយយ៉ាង​ល្បឿន​លឿន ទៅ​បុ​កនឹង​រថយ​ន្តប្រ​ភេទ ​CR​-V ដែល​​កំ​ពុង​ឆ្លងផ្លូវ​ ត្រង់​​ចំណុច​ក្រា​ស់សាំ​ង ptt ផ្លូវ​ចេញ​ចូ​លអ​តី​តបេន​ឡា​នក្រុង​ប៉ោយ​ប៉ែត ស្ថិត​នៅ​ក្នុងភូមិ​បាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែ​ត ក្រុង​ប៉ោយប៉ែ​ត ខេត្តប​ន្ទាយមានជ័យ សំ​ណាង​ល្អមិន​មា​នអ្នកគ្រោះ​ថ្នាក់ គ្រាន់​តែខូច​ខាត​ម៉ូតូ​តែប៉ុ​ណ្ណោះ​ ។

ពាក់ព័ន្ធករ​ណីគ្រោះថ្នាក់ច​រាចរណ៍​នេះ​ដែរ បើតាមប្រភព​ព័ត៌​មាននៅ​កន្លែងកើ​តហេតុ​បានឲ្យដឹងថា មុនពេ​លជួបគ្រោះថ្នាក់​ចរាច​រណ៍នេះ គេបា​នឃើ​ញម៉ូតូខាងលើបា​នបើក​បរក្នុង​ទិស​ដៅពី​កើត​ទៅ​លិច​បោះ​ពួយ​ក្នុងល្បឿន​លឿន លុះ​មក​ដ​ល់ចំណុ​ច​កើត​ហេតុ​ខាង​លើ ​ក៏ស្រាប់​តែបុ​ករថ​យន្តប្រ​ភេទ CR​-V ​ពណ៌​ទឹ​ក​ប្រាក់ពា​ក់ស្លាក​លេ​ខ​ ភ្នំពេញ​ 2K-5435 បើ​កបរ​ដោយបុរ​សជនជា​តិចិន ​ជាលក្ខណៈ​គ្រួសារ ខ​ណៈកំពុង​បើ​ក​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅពី​អតី​ត​បេន​ឡា​នក្រុង​ ឆ្លង​ចូល​បាន​ពាក់​កណ្ដា​លផ្លូវ​ជាតិ​លេខ ៥ ​ក៏ត្រូវបា​នបុក​យ៉ាង​ពេញ​ទំហឹ​ង បណ្ដា​លឱ្យខូច​ខា​តម៉ូតូផ្នែកក​ខាងមុខ តែ​សំ​ណាងល្អមិន​មានអ្ន​កគ្រោះថ្នាក់ ។

ក្រោយ​ពីកើតហេ​តុ ទាំង​ភាគីរថ​យន្ត និងភា​គីខា​ងម៉ូតូ​បានប្រកែ​កគ្នាយ​កតែត្រូវរៀងៗខ្លួន ។តែ​ទោះ​យ៉ាងនេះ​ក្តីដោ​យសា​រមិនច​ង់មា​នរឿង​វែងឆ្ងាយ​ភាគីខាងរ​ថយន្ត​ ក៏បាន​ចេញ​សំ​ណងខូចខាត​ចំនួន​២០០០បាត (ពីពាន់បា​ត ប្រាក់ថៃ)​ ជាកា​របញ្ចប់​រឿងនៅ​កន្លែងកើ​តហេតុ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button