ព័ត៌មានជាតិ

សមាគមមិត្តនគរបាល ប្រគល់ថវិកាជូនដល់គ្រួសារសពមន្ត្រីនគរបាលចំនួន០៣នាក់

(បន្ទាយមានជ័យ):លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួលផែនការងារធនធានមននុស្ស និងជាអនុប្រធាន គណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិថ្នាក់មូលដ្ឋាន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារនាំយកថវិកាគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរបាលជាតិចំនួន១៤លានរៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសព មន្ត្រីនគរបាលចំនួន០៣នាក់ ក្នុងនោះជូនភរិយាសពមន្ត្រីនគរបាលមរណភាព០១នាក់ថវិកាចំនួន៦លានរៀល ភរិយាសពមន្ត្រីនគរបាលចូលនិវត្តន៍០១នាក់ ថវិកាចំនួន៦លានរៀល និងភរិយារបស់មន្ត្រីនគរបាល០១នាក់ ថវិកាចំនួន២លានរៀល ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងនូវការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយនិងក្រុមគ្រួសារនៃសពមន្ត្រីនគរបាល ដែលបានបាត់បង់ស្វាមី ឬជាឪពុក និងភរិយាឬជាម្តាយជាទីគោរពស្រ​ឡាញ់និងមានព្រហ្មវិហារធម៌ចំពោះភរិយា ចំពោះកូននិងចំពោះស្វាមី នាគ្រាកន្លងមក ។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង ក៏បានជំរាបជូនគ្រួសារសពថា ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាត និងជាប្រធាន គណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិ ក្នុងគោលបំណងសម្រាប់ជួយគ្នាទៅវិញទៅមក ដល់មន្ត្រីនគរបាលជាតិជាសមាជិក សមាជិកា សមាគមមិត្តនគរបាលជាតិ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម​។

ផ្សារភ្ជាប់ជាមួយនិងកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានផ្តាំផ្ញើដល់ ក្រុ​​ម​គ្រួសារសពទាំងអស់ បន្ទាប់ពីទទួលបានថវិកានេះហើយ គឺយកទៅធ្វើជាដើមទុនរកស៊ី បង្កើនជីវភាពរស់នៅប្រចាំថ្ងៃ និងត្រូវថែរក្សាសុខភាពឲ្យបានល្អ ចូលរួមទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រួងសុខាភិបាល និងវិធានការ របស់ម្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ឲ្យបានខ្ជាប់ខ្ជួន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button