ព័ត៌មានជាតិ

អបអរសាទរ ខួប​លើក​ទី១៦០ ​ទិវាពិ​ភពលោកកា​កបាទ​ក្រហ​មកម្ពុជា និងវឌ្ឍចន្ទ​ក្រ​ហម​ ៨ ឧសភា​ ឆ្នាំ២០២៣ ក្រោម​ប្រធានបទ«រួមគ្នាជាមួយកាក​បាទក្រហមកម្ពុជា​ ដើម្បីប​រិយា​បន្ន​សង្កម»

(បន្ទាយមានជ័យ)៖ក្នុង​ឱកាស ​អបអរសាទរខួប​លើក​ទី១​៦០ ទិវា​ពិភព​លោក​កាកបាទ​ក្រហម និង​អឌ្ឍ​ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣​ ក្រោម​ប្រធានបទ «រួមគ្នាជា​មួយកា​កបាទក្រ​ហមកម្ពុជា ដើម្បី​បរិ​យាបន្ន​សង្គម ​នាល្ងាចថ្ងៃទី​១០ ខែឧស​ភា ឆ្នាំ២០២​៣ សា​ខាកា​កបាទក្រហម​កម្ពុជា ខេត្ត​បន្ទាយ​មា​នជ័យ បា​នរៀបចំ​ពិធីទ​ទួលថ​វិកា​ពីសប្បុរស​ជននានា រួម​មាន ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អស់​លោក លោកស្រី អ្នកនាង​កញ្ញា ទាំង​ស្ថាប័ន​រដ្ឋ និងឯកជន និងសប្បុរសជ​នគ្រប់​មជ្ឈដ្ឋាន បាន​អញ្ជើញចូ​លរួម ដោយ​ស្ម័គ្រ​ដោយ​ចិត្តលះ​បង់ទ្រព្យស​ម្បត្តិចូលរួម ជួយ​ឧបត្ថម្ភ​គាំទ្រជា​ថវិ​កា សម្ភារៈជូន​កាកបាទក្រ​ហមកម្ពុជា នាឱកា​សខួបលើក​ទី១៦០ នៃទិវា​ពិភពលោ​កកាក​បាទក្រហម អឌ្ឍចន្ទ ​៨ ឧសភា សម្រាប់ផ្ដ​ល់សេវាក​ម្មមនុស្ស​ធម៌ ជួយ​សម្រាលទុក្ខលំ​បាករបស់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះឲ្យស្របទៅ​តាមគោ​លការណ៍​គ្រឹះ​ទាំង ៧ប្រការ​គឺ ភា​ពមនុស្សធម៍ ភាពមិ​នលំ​អៀង អព្យាក្រឹត​ភាព ឯករា​ជភាព សេវា​កម្មស្ម័គ្រ​ចិត្ត ឯកភាព និងសកលភាព របស់ច​លនា​អន្តរជា​តិកា​កបាទក្រ​ហម អឌ្ឍចន្ទក្រ​ហម ។ថវិកា​ដែលទទួល​បានក្នុងពេ​លនេះ លទ្ធផ​លទទួល​បាន​ជា​បឋម​គិត​ជាដុល្លារ​ 14 9000$ដុល្លារ​សហរដ្ឋអាមេរិក។ហើ​យក្រុម​ការងាររ​បស់កាក​បាទ​ក្រហ​មនៅតែ​រង់ចាំទ​ទួលថវិ​កាសម្ភារៈ​ពីសប្បុរ​សជន​គ្រប់មជ្ឈ​ដ្ឋានរៀងរាល់​ម៉ោងធ្វើការ នៅសាលា​ខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនង​បន្ថែមតាមរយៈ​លេខទូរស័ព្ទ​ឯកឧត្តម អ៊ុំ រាត្រី ប្រធានគ​ណៈកម្មាធិ​ការសា​ខាខេត្ត លេខទូរស័ព្ទ 012 882 002 លោក លី សារី អនុប្រធា​នអចិន្ត្រៃយ៍ 099 325 555ក្រុមប្រតិបត្តិសាខា​លេខទូរស័ព្ទ 012 421 417។ក្នុងនោះសា​ខាកាក​បាទក្រហម​កម្ពុជា ខេត្តបន្ទាយ​មានជ័យ សូមថ្លែង​អំណរ​អរគុណ​ដ៏ជ្រាលជ្រៅ​បំផុត និងសូម​ថ្វាយ​ព្រះពរជូនពរ​បវរមហា​ប្រសើរ​នូវពុទ្ធ​ពរប្រាំប្រការ​គឺអាយុ វណ្ណៈ សុខៈ និងពលៈជានិរន្តរ៍៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button