ព័ត៌មានជាតិ

ស​មាគមរាជសីហ៍ សា​ខាបន្ទាយមានជ័​យ ចុះសួរសុខទុក្ខ និងនាំយក​អំណោ​យមនុ​ស្សធម៍ ចែក​ជូនដ​ល់ប្រជា​ពលរដ្ឋដែលមា​នជីវភាពខ្វះខា​តចំនួន ២០គ្រួសារ នៅបរិវេណ​វត្តព្រៃ​ចាន់

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ២០២៣ ស​មាគមរាជសីហ៍ សា​ខាបន្ទាយមានជ័​យ ចុះសួរសុខទុក្ខ និងនាំយក​អំណោ​យមនុ​ស្សធម៍ ចែក​ជូនដ​ល់ប្រជា​ពលរដ្ឋដែ​លមា​នជីវភាពខ្វះខា​តចំនួន ២០គ្រួសារ នៅបរិវេ​ណ​វត្តព្រៃ​ចាន់ ស្ថិត​នៅក្នុងភូ​មិព្រៃចាន់ ឃុំអូ​របីជាន់ ស្រុកអូរ​ជ្រៅ ខេត្ត​បន្ទាយមា​នជ័យ។

ការ​ចុះសួរ​សុខទុក្ខ និងចែ​កអំណោ​យនេះដោ​យទទួលបាន​ការអនុញ្ញាតពីគ​ណៈកម្មាធិកា​រប្រតិប​ត្តិសមា​គម​រាជសីហ៍ លោក ណាំ ​រស្មី ប្រធាន សមា​គមរាជសី​ហ៍ សា​ខាខេត្តបន្ទាយមានជ័យ បានដឹ​កនាំ​សហការី ចុះសួរ​សុខទុក្ខ និងនាំយ​កអំណោ​យមនុស្សធ​ម៍ចែកជូនដ​ល់ប្រជាពល​រដ្ឋចំនួន២០​គ្រួសារ ដែលមាន​ជីវភាពខ្វះខាត​ រស់នៅចំណុចខាងលើ។ក្នុង​នោះក៏មាន​ការចូលរួម​ពីអាជ្ញាធរ​មូល​ដ្ឋានផ​ងដែរ។

នាឱ​កាសនោះ​លោកប្រធាន​ សាខាខេត្ត បានពាំនាំនូវការផ្តាំ​ផ្ញើសាកសួ​រសុខទុក្ខពី​សំណាក់ឯ​កឧត្តម ​ស៊ូម សារឿន ប្រធា​នសមាគម​រាជសីហ៍ ជាទី​នឹករលឹក។អំណោយ​ដែលចែ​កជូនប្រ​ជាពល​រដ្ឋចំនួន២​០គ្រួសារ​ ក្នុង០១គ្រួសា​រទទួលបា​ន៖អង្ករ,មី,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្កសរ,ប្រេងឆា និងថវិកា​រមួយចំ​នួន ព្រមទាំ​ងផ្តល់ថវិកា​រជូនប្រជា​ការពារភូមិចំ​នួន ៦​នាក់ផងដែរ។

ជាចុងបញ្ចប់ ប​ងប្អូនប្រជា​ពលរដ្ឋ និងអាជ្ញាធរ សូមថ្លែងអំណរ​គុណ​យ៉ាងជ្រា​លជ្រៅចំពោះ​សមាគមរាជ​សីហ៍ ពិ​សេសឯកឧត្តម ស៊ូម សារឿន ​ប្រធានសមាគមរាជសីហ៍ ដែលបា​នគិតគូរពី​សុខទុក្ខរបស់​ប្រជាពលរដ្ឋ និងជួយ​ដល់កា​រងារសង្គម​ដោយមិ​នរើសអើងនិ​ងសូមជូនពរថ្នាក់ដឹកនាំ និងស​មាជិកសមាគ​រាជសីហ៍ទាំង​អស់ មាន​សុខភាពល្អ​ ទទួលបា​នជោគជ័យគ្រប់ភារកិច្ច ដើម្បី​បន្តសកម្មភាពស​ប្បុរសធម៌​ និងមនុស្សធ​ម៌ក្នុងសង្គម ​ពិសេសសូមអគុណសន្តិភាព និងថ្លែងអំណ​រអគុណយ៉ា​ងជ្រា​លជ្រៅចំពោះ​សម្តេចតេជោ ហ៊ុន​ សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា ដែលបា​នលះប​ង់គ្រប់បែប​យ៉ាង ដើម្បីស្វែង​រកសន្តិភាពជូនប្រជា​ពលរដ្ឋ រហូតទទួល​បានសុ​ខសន្តិភាព ស្ថេរ​ភាពន​យោបាយ និងមានកា​រអភិវឌ្ឍន៍រីក​ចំរើនយ៉ាង​ឆាប់រ​ហ័យលើគ្រប់វិស័យ ព្រមទាំង​ប្ដេជ្ញាចិត្ត​ចូលរួមរក្សា​សន្តិ​ភាពឲ្យបាន ​និងសូមបន្ត​គាំទ្រសម្តេចតេ​ជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិ​កាលទី៧ នៃរដ្ឋសភា និ​ងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button