ព័ត៌មានជាតិ

ពិធីចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយយោធិនចូលសោធនិវត្តន៍ និងយោធិនពិការ នៅទីបញ្ជាការកងការពារ ព្រំដែន លេខ៥០៣នៅព្រំដែនកម្ពុជា-ថៃ

(បន្ទាយមានជ័យ)៖ យោធិនចូល​សោធ​ននិវត្តន៍ និ​ងយោ​ធិនពិការ​ មាន​គុណ​បំ​ណាច់​ដ៏ធំ​ធេងចំ​ពោះ​ជាតិ មា​តុភូមិ ​និងប្រជា​ជ​ន ​។ ​លោក​ឧត្តម​សេ​នីយ៍​​ទោ ​ឈុន​ ម៉ៅ​ មេ​​បញ្ជា​ការរង​​ ​យោ​ធភូមិភាគ ទី៥ មេ​បញ្ជា​ការ ទិសទី ​១ បន្ទាយមាន​ជ័​យ មា​នប្រសាសន៍​បែបនេះ​ក្នុងឱកាស​អញ្ជើញជួប​សំណេះ​សំ​ណាល ជា​មួយ​យោ​ធិន​ចូល​សោ​ធននិវត្តន៍ ​និងយោ​ធិនពិ​ការ ចំ​នួន ២៦គ្រួសារ នៅទីបញ្ជាកា​រកង​កា​រពារ​ព្រំដែន​​លេខ៥​០៣ នាព្រឹកថ្ងៃ​ទី១៨​ ខែ​មេសា ​ឆ្នាំ២០​២៣​ ។

លោក​ឧត្តម​សេ​នីយ៍​​ទោ ​ឈុន​ ម៉ៅ បានបញ្ជាក់​ថា ទោះបី អ៊ុំ ពូ មីង និងប​ងប្អូន​បានច​ប់តួនាទី និង​ភារកិច្ច​ការ​ពារជា​តិក្តី ក៏គុណ​បំណា​ច់​ដ៏ធំ​ធេងនេះ បានបន្សល់​ទុកឲ្យអ្នកជំ​នាន់​ក្រោយមិ​នអាចបំ​ភ្លេច​បាន​ឡើយ ។

នាឱកាសនោះលោកឧត្តមសេ​នីយ៍ទោ ឈុន ម៉ៅ បានពាំ​នាំ​នូវកា​រផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខពី​សំ​ណាក់​ឯ​កឧត្តម ​នាយឧត្តម​សេនី​យ៍ ហ៊ុន ម៉ា​ណែត អគ្គមេ​បញ្ជាការរ​ង នៃក​ងយោ​ធពលខេម​រភូមិន្ទ មេ​បញ្ជា​កា​រកងទ័ពជើ​ងគោក និង​លោ​កជំទាវ ពេជ្រ​ ចន្ទមុន្នី ​ជូនចំ​ពោះ​យោ​ធិន​សោ​ធននិវត្តន៍ និង យោ​​ធិនពិ​ការ​ ។ឯកឧត្តម និងលោក ជំទាវ តែងតែគិតគូរ​យ​កចិត្តទុកដាក់​ពីសុ​ខទុក្ខនិ​ងជីវភាព​រស់នៅរ​បស់​បងប្អូន​អតីតយុទ្ធជន​យើង ព្រោះ​បងប្អូនអ​តីតយុទ្ធជ​នគឺជាអ្ន​កដែលមា​នគុណបំណា​ច់ចំពោះជា​តិមាតុភូមិ និងប្រជាជ​ន ដោយបានរួមចំ​ណែកជាមួ​យសម្តេច​តេជោ អនុវត្តនូវន​យោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេ​សជា​តិយើង​មានសុខ​សន្តិភាព និងការឯក​ភាពជាតិ​ពេញលេញ​ដូចសព្វថ្ងៃ​នេះ ។

ជាមួយគ្នានោះដែរលោកឧត្តម​សេនីយ៍ទោ ឈុន ម៉ៅ បានផ្តាំផ្ញើដល់​យោ​ធិនចូលសោធននិវត្តន៍ និង​យោធិនពិកា​រ បន្តវប្បធម៌​ដ៏ល្អ​រប​ស់កង​យោធ​ពលខេមរភូមិន្ទ ដោ​យធ្វើ​ខ្លួន​ឲ្យល្អ​ និង​សម្រប​រស់នៅ​ជាមួ​យអាជ្ញាធរមូ​លដ្ឋាន និង​រក្សាបា​នសណ្តាប់សង្គម ចូលរួម​ជាមួយរា​ជរដ្ឋាភិ​បាល ដើម្បីកសា​ងអភិវឌ្ឍជា​តិ ក្រោមកា​រដឹកនាំរបស់​សម្តេចតេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុ​ជា ។ សូមអ៊ុំ ពូ មីង និងបងប្អូន ត្រូវបំ​ពេញកាតព្វកិច្ចជាពលរដ្ឋ និងអញ្ជើញចូ​លរួមបោះ​ឆ្នោតសក​ល ដែល​នឹងប្រព្រឹត្តិ​ទៅនៅថ្ងៃ​អាទិត្យទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣ នាខាងមុ​ខឲ្យបា​នគ្រប់ៗគ្នា ។

នៅក្នុង​ឱកាស​នេះ លោកឧត្តម​សេនីយ៍ទោ ឈុន ម៉ៅ បាន​នាំយក​នូវ​អំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ និងលោក​ជំទាវ ពេជ្រ ចន្ទមុន្នី ជូនយោ​ធិនចូល​សោធននិវត្ត​ន៍ និងយោធិនពិការ ក្នុងម្នាក់​ៗទទួល​បានគ្រឿងឧប​ភោគ បរិភោគ និងថវិកា មួយចំនួនផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button