ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ សំណេះ​សំណាល សាកសួរសុខទុក្ខ ជា​មួយបងប្អូនប្រក​បរបររត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់ ដែល​កំពុងប្រកប​អាជីវកម្មក្នុងខេត្ត

(ខេត្តប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២​២នេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយ​បងប្អូន​ប្រកបរបររ​ត់តាក់ស៊ី និងរត់ម៉ូតូឌុប ចំនួន ២៣៦នាក់​ ដែលកំពុងប្រកបអាជីវកម្មក្នុងខេត្ត ។ ការជួប​សំណេះសំ​ណាលនេះ គឺបំណ​ងដើម្បីចង់ដឹងពីសុខទុក្ខរបស់​ បងប្អូនជាអ្នកម៉ូតូឌុប និងម៉ូតូតាក់ស៊ី ដែលកំពុងតែ​មមាញឹកក្នុងការប្រកបការងារដោះស្រាយជីវភាពគ្រួសារ ក្នុងបរិបទជំងឺកូវីដ១៩ និងចង់ផ្សារ​ភ្ជាប់ទំ​នាក់ទំនងឲ្យកាន់តែជិតស្និទ្ធ សំដៅ​ជួយដោះស្រាយបញ្ហាប្រឈមនានា និងជួយ​សម្រួលដ​ល់បងប្អូនដែលប្រកបមុខនេះ ឲ្យកាន់តែ​មានភាពងាយស្រួល និងមានជីវភាពធូរធារ។

 

លោកជំទា​វអភិបាលខេត្ត បានពាំនាំនូវសេ​ចក្តីនឹករលឹ​ក និងកា​រផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេច​តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធា​នកាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល សម្តេច ​ទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការគិតគូរពីសុខ​ទុក្ខរបស់ប្រជាពល​រដ្ឋនៅទូទាំងព្រះរា​ជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការន​យោ​បាយឡើយ ។

 

លោកជំទាវបានបញ្ជាក់ជូន ដល់បងប្អូនអ្នករត់ម៉ូតូតាក់ស៊ី និងម៉ូតូឌុបទាំងអស់ថា ក្រោមការដឹកនាំ​ប្រកបដោយគតិប​ណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន និងនយោបាយ ឈ្នះ ឈ្នះ បានធ្វើឲ្យប្រទេ​សជាតិមានសុខ​សន្តិភាពពេញផ្ទៃប្រទេស កត្តាសន្តិភាពនេះហើយ ដែលធ្វើឲ្យប្រទេស​ជាតិមានកា​ររីកចម្រើន លើគ្រប់វិស័​យ បានជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ បានផ្តល់ឱកាស​ឲ្យយើងទាំងអស់​គ្នាមានភាព​ងាយស្រួលក្នុងការប្រកបមុខរបរប្រចាំថ្ងៃ មានជីវភាពធូរធារ ដូច្នេះយើងទាំងអស់គ្នា​ត្រូវតែចូល​រួមគាំទ្រជាមួ​យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ភាពរីកចំ​រើន និងការអភិវឌ្ឍ ទទួលបា​ននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ទៀត។

 

ឆ្លៀតក្នុងឱកាសនេះ លោកជំ​ទាវអភិបាលខេត្ត បានឧបត្ថម្ភដល់ បងប្អូនប្រកបរបររត់ម៉ូតូតាក់ស៊ី និងរត់ម៉ូតូឌុបទាំង២​៣៦នាក់ ដោយក្នុងមួយនាក់ ទទួលបាន អង្ករ២៥kg មី១កេស ជែលលាងដៃ និងថវិកា១០ម៉ឺនរៀលផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer