ព័ត៌មានជាតិ

សំរាមជាង១០តោន ដែលពលរដ្ឋមួយចំនួនចោល យ៉ាងអនាធិបតេយ្យ នៅលើដងផ្លូវសាធារណៈ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងយកគ្រឿងចក្រចុះប្រមូល

ខេត្តបន្ទាយមានជ័យ:ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចយកសំរាមនិងកាកសំណល់ផ្សេងៗ ទៅបោះចោលយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជនមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ:ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចយកសំរាមនិងកាកសំណល់ផ្សេងៗ ទៅបោះចោលយ៉ាងអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ និងទីប្រជុំជនមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលជាហេតុនាំឱ្យជះក្លិនស្អុយធ្វើឱ្យប៉ះពាល់ដល់សុខភាព និងនៅពេលដែលភ្លៀងធ្លាក់ម្តងៗកាកសំណល់ហូរចូលក្នុងប្រព័ន្ធលូ បណ្ដាលឲ្យស្ទះជាដើម ទោះបីអាជ្ញាធរខំទប់ស្កាត់យ៉ាងណាក្តី។

ដោយក្តីបារម្ភពីសុខភាពប្រជាពលរដ្ឋ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានណែនាំឲ្យអភិបាលរងក្រុង ដឹកនាំមន្ត្រីជំនាញការិយាល័យ និងក្រុមការងារសង្កាត់ សហការណ៍ជាមួយ ក្រុមហ៊ុនស៊ិន ទ្រី សាខាក្រុងប៉ោយប៉ែត នាំយករថយន្ត និងគ្រឿងចក្រ ចុះកើបសំរាមអណាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ លើទីតាំងចំនួន២កន្លែងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល និងទីតាំងទី២ ស្ថិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយប្រមូលបានសរុបចំនួន១៥ តោន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

នាឱកាសនោះ អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាសូមចូលរួមសហការជាមួយនឹងអាជ្ញាធរ មេត្តាកុំបន្តសកម្មភាពយកសំរាមទៅចោលនៅតាមដងផ្លូវសាធារណៈ និងកន្លែងផ្សេងៗ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់បរិស្ថានក៏ដូចជាសណ្ដាប់ធ្នាប់នៅលើផ្លូវសាធារណៈ និងសោភ័ណភាពក្នុងក្រុងរបស់យើងទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ផងដែរថា រយៈកាលកន្លងមកនេះលោកអភិបាលក្រុងប៉ោយប៉ែត បានធ្វើការណែនាំឲ្យមន្ត្រីក្រោមឱវាទ ពិសេសអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងឃ្លាំមើលឱ្យជាប់ជាប្រចាំទៅលើអ្នកដែលយកសំរាមទៅបោះចោលពាសវាលពាសកាល ក្នុងនោះក៏ធ្លាប់តាមទាន់ និងធ្វើការណែនាំ រហូតព្រមានចាត់វិធានការតាមផ្លូវច្បាប់ផងដែរ បើសិននៅតែបន្តទៀតនោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button