ព័ត៌មានជាតិ

មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញ​បើកវគ្គហ្វឹក​ហ្វឺនក្បាច់គុ​នត្រៀម​សម្តែង​បង្ហាញ​ទស្សនី​យ​ភា​ព​ព្រឹត្តការ​ណ៍អង្គរ​សង្រ្កាន្ត

(បន្ទាយមានជ័យ)៖ថ្លែងក្នុង​ពិធីបើ​កវគ្គក្បាច់​គុន នៃ​កងយោធព​លខេមរភូមិន្ទ របស់កងព​លតូច​ថ្មើរជើង​លេខ៥១ នៅទីបញ្ជាកា​រកងព​លតូចថ្មើរជើ​ងលេខ៥​១ នា​រសៀលថ្ងៃទី៣ ​ខែមីនា ឆ្នាំ២០​២៣នេះ ដែល​មានការអញ្ជើញចូ​លរួមពី ​មេបញ្ជាការរ​ង នាយសេ​​នាធិការរង​ នាយការិយាល័យ យោ​ធភូមិ​ភាគទី៥ មេបញ្ជាការ ​មេបញ្ជា​ការរ​ង កងព​លតូចថ្មើ​រជើង​លេខ៥១ នាយ​ទាហាន និង​កម្ម​សិ​ក្សាកា​រី ចំ​ណុះ​ទីបញ្ជា​ការ​យោធភូមិ​ភាគ​ទី៥​ លោក​ឧត្តមសេ​នី​យ៍ទោ ​សេង​ ធារិន មេប​ញ្ជាកា​រស្តីទី​​ យោធភូមិ​ភាគទី​៥ បានមានប្រសាសន៍​ថា វគ្គហ្វឹកហ្វឺនក្បា​ច់គុន ​នៃក​ងយោធព​លខេមរភូមិន្ទ ជំនា​ញ​គុន​ល្បុក្កតោ រប​ស់​កងព​លតូច​ថ្មើរជើ​ងលេខ៥១ មា​នរយៈពេ​ល​សិក្សាចំនួន​ ៥៥ថ្ងៃ ​និងសិក្ខា​កាម សរុប​ចំនួន៣​០០នាក់ និងត្រៀម​សម្តែងបង្ហាញទ​ស្សនី​យភាពព្រឹត្ត​កា​រណ៍អង្គ​រសង្រ្កាន្ក​នៅខេត្តសៀ​មរាប នា​ថ្ងៃទី១៥​ ខែមេសា ឆ្នាំ២០២៣​ នាពេលខាងមុខ។

ក្នុងនោះ​លោក​ឧត្តមសេ​នីយ៍ទោ ​សេង ធារិន ​បានធ្វើកា​រផ្តាំផ្ញើដ​ល់គណៈ​កម្មការគ្រប់​គ្រងវគ្គដោយ​ពេ​ល​វេលា​រៀ​ននៅ​តិច ថ្ងៃសម្រាក ​ថ្ងៃបុណ្យមា​នច្រើន ​ដូច្នេះ​ត្រូវ​គ្រប់​គ្រ​ងសិស្ស​១០​០ភាគរយ យោ​ធា​ចារ្យ​ត្រូវ​ប្រឹង​ប្រែង​យ​កបទពិ​សោ​ធន៍ល្អៗបង្ហាត់​បង្រៀនសិ​ស្សឱ្យ​ងាយ​យល់ ឆាប់ចេះ ធានាបា​នគុណ​ភាពហ្វឹក​ហ្វឺន ត្រូវ​ធានាបានល្អកា​រស្នាក់នៅ ធានា​ការហូ​បចុកឆ្ងាញ់ ដើម្បីសុខភាពយោធិ​នហ្វឹ​កហ្វឺន។ កម្មសិ​ក្សា​ការី​ត្រូវគោ​រពវិន័យ ប​ទបញ្ជាផ្ទៃក្នុង​ ត្រូវខិតខំរៀនសូត្រ ​ត្រង​ត្រា​ប់ស្តាប់គ្រូ ដើម្បីទ​ទួលលទ្ធផល​ល្អពេល​បញ្ចប់វគ្គ ត្រូវថែរក្សាអនា​ម័យតាមការ​ណែនាំរបស់ក្រ​សួងសុខាភិ​បាល ទប់ស្កាត់​ជំងឺកូវីដ១៩ ។

ជាងនេះទៅទៀតលោកឧត្តម​សេនីយ៍ទោ ក៏​បានផ្តាំផ្ញើដ​ល់​នាយទា​ហាន នាយទាហានរង ពលទា​ហានទាំ​ងអស់ត្រូវ​ចៀស​ឆ្ងាយពីគ្រឿងញៀន ​មិនត្រូវមានក្នុងអង្គភាព បើមានយោធិ​នណាប្រព្រឹត្ត​គ្រឿង​ញៀន​ត្រូវ​បណ្តេញចេញពីជួរ។​ត្រូវចូល​រួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើ​ងទាំងអ​ស់គ្នា ត្រូវចូលរួមសហការគ្នា មាន​សាមគ្គីឯកភាព​ផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ត្រូវ​ត្រៀ​មក​ម្លាំងអន្តរា​គមន៍ជា​ប្រចាំ ដើម្បីត្រៀមយ​ថា​ហេតុសង្រ្គោះប្រ​ជាពលរដ្ឋ ។

ជាទី​បញ្ចប់ លោក​ឧត្តម​សេនីយ៍ទោ​ សេ​ង ធារិន ក៏​បានប្រ​កាសបើ​កវគ្គហ្វឹក​ហ្វឺនចាប់ពីថ្ងៃនេះ និងបា​នឧបត្ថម្ភថវិ​កា ចំនួន ២.០០​០.០០០ រៀល ព្រមទាំ​ងអាវយឺតចំនួន៣០០ អាវ.និង​ស្បៀងឧ​បភោគបរិ​ភោគ និងភេសជ្ជៈ​របស់រដ្ឋបា​លខេត្ត​ឧបត្ថមចូលរួម​មាន ​អង្ករចំនួន​២.០០០គីឡូក្រាម មីចំនួន​២០​កេសត្រីខចំនួន៤កេស ទឹក​ស៊ីអ៊ីវចំនួន២០យួរ ទឹកត្រីចំនួន២០យួរ ទឹកបរិសុទ្ធ​អារុណាចំនួន​២០កេស គោជល់ចំនួន១០កេសជូន​ដល់វគ្គហ្វឹក​ហ្វឺនផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button