ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា

នៅរសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអផិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្ដែងការគួរសម ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ដើម្បីពិភាក្សាការងារ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងកម្មវិធីគាំទ្រដែលត្រូវបានកំពុង និងបន្តអនុវត្តជាមួយនឹងរដ្ឋបាលខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះផងដែរ ក៏មានការអញ្ចើញូលរួមពីលោកនាយលរដ្ឋបាល សាលាខេត្ត លោកនាយកស្តីទី ទីចាត់ការអន្តរវិស័យ និងតំណាងអង្គការ GIZ ប្រចាំខេត្តបាត់ដំបង។
នាឱកាសនោះផងដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ដល់ ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញមកទស្សនៈកិច្ចនៅខេត្តបាត់ដំបង ហើយគណៈប្រតិភូមានការចាប់អារម្មណ៍ ថាជាខេត្តដែលមានសក្តានុពលលើវិស័យកសិកកម្ម ទេសចរណ៍ និងវិស័យមួយចំនួនទៀត។
ឯកឧត្តម បានបន្តទៀតថា ទោះបីខេត្តបាត់ដំបង ជាខេត្តកសិកម្មពិតមែន តែក៏នៅមានបញ្ហាផងដែរ គឺមានការខ្វះខាតរោងចក្រ ឬសិប្បកម្មកែឆ្នៃផលិតផលកសិកម្ម ហើយនេះជាកង្វល់របស់ខេត្ត។
ឯកឧត្តម ក៏បានស្នើដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា ជួយជំរុញផ្សព្វផ្សាយដល់អ្នកវិនិយោគទុន ឱ្យមកធ្វើការវិនិយោគទុនមកខេត្តបាត់ដំបង និងបន្តជួយ លើគំរោងផ្សេងទៀតនៅខត្តបាត់ដំបង។
ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូ។ ឯកឧត្តម គ៏បានលើកឡើងផងដែរថា អាល្លឺម៉ង់ តាមរយៈអង្គការ GIZ បានធ្វើការងារជាច្រើននៅក្នុងខេត្តបាត់ដំបង ក្នុងនោះក៏មានកម្មវិធី វិមជ្ឈរកា និងវិសហមជ្ឈការ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានលើកឡើង និងមានការចាប់អារម្មណ៍ ទៅការៀបចំសោភ័ណភាព ក្នុងក្រុង ព្រោះខេត្តបាត់ដំបង មានលក្ខណៈពិសេសជាងខត្តដ៏ទៃ តាមខេត្តដែលឯកឧត្តម ធ្លាប់ទៅដល់ ហើយខេត្តបាត់ដំបងនេះ ជាខេត្តមរតក។
ជាចុងក្រោយ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណ សារជាថ្មី និងមានប្រសាន៍ លើកឡើងអំពីផែនការរបស់ខេត្តក្នុងការរៀបចំសោភ័ណភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ នៅក្នុងខេត្តបាត់ដំបង ជាពិសេសទៅលើការគ្រប់គ្រងកាកសំណល់រឹង គឺសំរាម ជនអាណាថា និងសំណង់អាណាធិបតេយ្យ ជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button