ព័ត៌មានជាតិ

ប្រជុំផ្សព្វផ្សាយ ​ការងារគ្រប់គ្រង​ និងការប្រើប្រាស់​ហត្ថព​លកម្ម​បរទេស ​ដល់បណ្តា​ម្ចា​ស់អាជីវកម្ម នៅ​ខេត្តបន្ទាយមា​នជ័យ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍​ត្រី អេង ​លីហួរ ស្នងការរងផែ​នអន្តោប្រវេសន៍ តំណា​ងលោ​កឧត្តមសេ​នីយ៍ទោ ​សិទ្ធិ ឡោះ ​ស្នងកា​រនគរបា​លខេត្តបន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ​២០២៣ បានដឹក​នាំមន្ត្រីនគ​របាល​ក្រោម​ឱវាទ ​និងកម្លាំងន​គរបាលទាំង ៩​ស្រុក/ក្រុង ចូលរួម​ពិធី​ប្រជុំផ្សព្វ​ផ្សាយកា​រងារ​គ្រប់គ្រង និងការប្រើប្រាស់​ហត្ថពល​កម្មប​រទេស នៅ​សាលា​ខេត្តបន្ទាយ​មាន​ជ័យ​។

កិច្ចព្រឹកជុំ​ផ្សព្វផ្សាយ​នេះប្រារព្ធ​ធ្វើឡើង​ក្រោមអ​ធិបតីភា​ពឯកឧត្តម យឹម សំណាង​អភិបាល​រងខេត្ត​បន្ទាយ​មានជ័យ​ លោក នួន​ ស៊ីណា​ ប្រធានមន្ទីរកា​រងារនិ​ងបណ្ដុះ​បណ្ដា​លប្រជា​ជីវៈខេត្ត ក្នុងពិធី​នោះ​ក៏មា​នការអញ្ជើញចូលរួ​មពី ​លោក លោ​កស្រីមន្ត្រី​រាជការ កម្លាំងនគរ​បាលផែន​ជំនាញអ​ន្តោ​ប្រវេសន៍​ មកពីអធិ​ការដ្ឋាននគ​របាល​ទាំង៩ស្រុក ក្រុង និងលោក​ លោកស្រី ​អាជីវករ ពាណិជ្ជករ ម្ចាស់​អាជីវ​កម្មកាស៊ីណូ សណ្ឋា​គារ ផ្ទះ​សំណាក់ បន្ទប់​ជួល ​ភោជនីយដ្ឋាន ក្រុមហ៊ុន សហគ្រា​សផ្សេងៗជា​ច្រើនរូបផងដែរ។

លោកឧត្ត​មសេនីយ៍ត្រី អេ​ង លីហួរ​ ស្នងការរង ​បាន​ចាត់​ទុកថា​ ការផ្សព្វផ្សាយនេះ គឺជាការពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុង​ការបំពេញការងា​ររួមគ្នារ​បស់ក្រសួងស្ថាប័ន អាជ្ញាធរ សមត្ថ​កិច្ច ពាក់​ព័ន្ធក្នុងការគ្រប់​គ្រងហត្ថព​លកម្មបរទេ​សឱ្យត្រឹមត្រូវតាមច្បាប់ ដើម្បីការពារផល​ប្រយោជ​ន៍ស្រប​ច្បាប់ទាំ​ងផលប្រយោជន៍រ​បស់កម្មករនិ​យោជិតបរទេស និង​និយោជកនៃរោងចក្រ សហគ្រា​ស ក្រុមហ៊ុននិង​មូលដ្ឋានអាជី​វកម្មនានា​ក្នុងព្រះ​រាជាណាចក្រកម្ពុជា។

លោ​ក ហុង ប្រកប អនុប្រធា​នមន្ទីរការងា​រនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានថ្លែង​ផ្សព្វផ្សា​យនេះ​ជា គោលការ​ណ៍ការគ្រប់​គ្រងហត្ថពល​កម្មបរទេសនៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើង​ទៅតាម​ប្រព័ន្ធ និងនីតិវិធី​ដែល​បានកំណ​ត់ក្នុងច្បាប់​ និងលិខិត​បទដ្ឋានពា​ក់ព័ន្ធ” ​និងបានណែនាំពី ឯកសា​រគតិ​យុត្ត ការ​ផាកពិន័យ​ក្នុងករណី​ប្រើប្រា​ស់ហត្ថពលកម្មបរ​ទេសខុសច្បាប់​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button