ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ប៉ៃលិន សហការជាមួយស ស យ ក និងមន្ទីរអង្គភាព ​​បោសសំអាតបរិវេណរ​មណីយ​ដ្ឋានដ្ឋានទឹកធ្លាក់ភ្នំខៀវ គ្រោងបើកទទួលភ្ញៀវ​ទេសចរក្នុងអំឡុងចូលឆ្នាំចិ​នខាងមុខ

ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា​ងរាស្ត្រ​មណ្ឌលប៉ៃ​លិន បានដឹកនាំក្រុមកា​រងាររដ្ឋបាលខេត្ត និងក្រុមយុវជន​ ស.ស.យ.ក ខេត្ត ធ្វើការរៀ​បចំបោស​សម្អាត កំទេចសម្រាម ស្លឹកឈើ និងតុបតែងកែលម្អនៅសងខាងផ្លូវឱ្យកា ន់តែស្រស់​ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ខេត្តប៉ៃលិន៖នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណា​ងរាស្ត្រ​មណ្ឌលប៉ៃ​លិន បានដឹកនាំក្រុមកា​រងាររដ្ឋបាលខេត្ត និងក្រុមយុវជន​ ស...ក ខេត្ត ធ្វើការរៀ​បចំបោស​សម្អាត កំទេចសម្រាម ស្លឹកឈើ និងតុបតែងកែលម្អនៅសងខាងផ្លូវឱ្យកា ន់តែស្រស់​ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកលេងក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់អូរ​តាវ៉ៅ ហៅភ្នំខៀវ នាឱកាសបុណ្យចូល​ឆ្នាំចិន វៀតណាមឆាប់ៗ ខាងមុខនេះ ឱ្យកាន់តែច្រើនកុះករ ដែលមានចម្ងាយពីទីរួមខេត្តប៉ៃលិន ជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។

 

បើតាមការរៀបរាប់រប​ស់លោក សៀ ​សុខម អនុប្រធាន ស...ក ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ដោយ​មានការចង្អុលបង្ហាញពីលោក ជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងដឹកនាំផ្ទាល់ដោ​យឯកឧត្តម ​សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ខាងលោកក៏បានចុះ​ធ្វើការបោសសម្អាត​សម្រាម ថង់ប្លាស្ទិក កញ្ចប់បាយចាស់ៗ ដែលភ្ញៀវដាក់គរទុកនៅក្បែររោងខ្យុស ព្រមទាំងជម្រះស្មៅ​ព្រៃល្បោះ​តូចៗ នៅក្បែ​រកន្លែងលេងទឹក បោសធូលីដីចេញពីផ្លូវបេតុង ព្រមទាំងប្រ មូលស្លឹកឈើ​ងាប់ៗ ដែលធ្លាក់​រាយពាសពេញផ្លូវ និងកន្លែងលេងដុតចោលផងដែរ។ លោកបន្តទៀតថា ការ​បោសសម្អាត​នេះ នឹងធ្វើជាបន្តបន្ទាប់ រហូតដល់ថ្ងៃចូលឆ្នាំចិន វៀតណាម ទើបសម្រាក ព្រោះ​ក្រោ​យ​ពីរដ្ឋ បាល​ខេត្តធ្វើផ្លូវ​បេតុងរួច​មក សង្ឃឹមថា នឹងមានភ្ញៀវ​ចូលមកលេងកាន់តែច្រើន។

 

ជាមួយគ្នា ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តម​ណ្ឌលប៉ៃលិន បានមានប្រសាសន៍ថា ៖ រដ្ឋ​បាលខេត្ត គ្រោងនឹង​កែលម្អផ្លូវទៅលេងទឹកធ្លាក់ឱ្យកាន់តែស្រស់ស្អាត មានភាពទាក់ទាញ ជាពិ​សេស រដ្ឋបាលខេត្ត បានចាត់ឱ្យមន្រ្តីតាមន្ទីរនីមួយៗ ដាំដើមផ្កានៅសងខាងផ្លូវ ដាំដើមក្ងោក​រាប់​រយដើម ហើយក៏បាន​ជួលជាងមកពីខេត្តសៀមរាបឱ្យមកឆ្លាក់ធ្វើរូបពីស៊ីម៉ង់ សត្វកវែង សត្វសេះ សត្វ​ដំរី ខ្លា ស្វា ជាច្រើនថែមទៀត ដើម្បីពញ្ញាក់អារម្មណ៍ភ្ញៀវ​ដែលចូលលេងក​ម្សាន្តមានកា​រប្លែកផងដែរ។

 

ឯកឧត្តមបន្តទៀតថា​ មិនត្រឹមតែប៉ុណ្ណឹង រដ្ឋបាលខេត្តប៉ៃលិន ក៏បានឱ្យគ្រឿងច​ក្រឈូសឆាយ​ផ្នែកខាងលើ ដើម្បីធ្វើបន្ទប់ទឹកអនាម័យ ធ្វើន្លែងចតរថយន្ត និងម៉ូតូឱ្យបានសមរម្យ ព្រោះរមណីយ​ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវនេះ ជាកន្លែងល្អជាងគេបំផុតនៅទូទាំងខេត្តប៉ៃលិន។

 

ម្យ៉ាងវិញទៀត រដ្ឋ​បាលខេត្ត ក៏នឹងរៀបចំធ្វើតូប សម្រាប់ឱ្យប្រជាពលរដ្ឋលក់ដូរនៅសងខាងផ្លូវ ដោយឥ​តគិតថ្លៃ ដើម្បីបានចំណូលបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់​ជីវភាពគ្រួសារ ដោយគ្រា​ន់តែឱ្យពួក​គាត់សហការថែរក្សាអនាម័យក​ន្លែងលក់ដូរឱ្យបានល្អប៉ុណ្ណោះ។

 

ឯកឧត្តមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់អូរតា​វ៉ៅនេះ នឹងមានការអភិវឌ្ឍទៅមុខបន្ថែមទៀត ជារៀងរា​ល់ថ្ងៃ រហូតដល់មានកន្លែងលេងសប្បាយគួរឱ្យទាក់ទាញកាន់តែច្រើន បង្កើតទេស​ភាពសួន​ច្បារ ចម្រុះពណ៌កាន់តែច្រើន ក្នុងគោលបំណងឱ្យចូលលេងកម្សាន្ត ព្រោះជាកន្លែង​ដ៏មានសក្តានុពលខ្លាំងជាងគេបំផុតនៅក្នុងខេត្ត៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button