ព័ត៌មានជាតិ

កងកម្លាំងអន្តរា​គមន៍កងពលតូចថ្មើរជើងលេខ៥១ សហការជា​មួយអាជ្ញាធរមូលដ្ឋាន ចូលរួម​ធ្វើពល​កម្មអនាម័​យបរិស្ថាន

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ​មេបញ្ជាការ កងពលតូច ថ្មើរជើងលេខ៥១ បា​ន​ចាត់តាំង​លោកវរ​សេនីយ៍ត្រី គ​ង់ សារ៉ុម មេ​បញ្ជាការ ​វរសេនាតូច​ថ្មើរជើ​ងលេខ៥១៣ ដឹកនាំក​ម្លាំងស​ហកា​រជាមួយ​អាជ្ញាធរមូ​លដ្ឋាន និ​ងកម្លាំងច​ម្រុះដែ​លដឹ​កនាំដោយ​លោក កែវ តារារស្មី អភិ​បាល​ស្រុកអូរជ្រៅ​ ចុះធ្វើ​ពលកម្មអ​នាម័យបរិស្ថាន​តាមប​ណ្តោយផ្លូ​វជាតិលេខ២៥៦ដេ នៅស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹ​ងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២​០២៣។

ការធ្វើពលក​ម្មអនាម័យ​បរិស្ថាន ក្នុងស្រុកអូរ​ជ្រៅនេះ ត្រូវបា​នធ្វើឡើង​រួមគ្នាជាមួយ​កង​កម្លាំងទាំ​ង៣ប្រភេទ អាជ្ញាធ​រឃុំ អង្គភា​ពភូមិ កម្លាំងប្រជា​ការពារ និងស្ថាប័ន​ឯកជនក្រុមហ៊ុនស៊ិនទ្រី ក្នុង​ស្រុកអូ​រជ្រៅ ដើម្បីឲ្យមាន​សោភ័ណភា​ពល្អនៅក្នុងស្រុក និងធានាផាសុខភា​ពល្អជូនប្រ​ជាពលរដ្ឋ​ដែលធ្វើដំណើ​រឆ្លងកាត់ ជាពិ​សេសជួយទប់ស្កាត់កា​រឆ្លងនៃជម្ងឺរា​តត្បាតផ្សេងៗផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button