លោកឧត្តមសេនីយត្រី រ៉ែម វីរៈ នាំយកថវិកាប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក ឌឹម រស្មី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំលៀប ដែលទទួលមរណ:ភាព ដោយឆ្លងចរន្តអគ្គីឆក់ស្លាប់
លោកឧត្តមសេនីយត្រី រ៉ែម វីរៈ នាំយកថវិកាប្រគល់ជូនគ្រួសារសព លោក អនុសេនីយ៍ឯក

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយត្រី រ៉ែម វីរៈ ស្នងការងផែនការងារសេនាធិការ តំណាងឱ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ធាននគរបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ កាលពីសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានអញ្ជើញបំពាក់ឋានន្តរសក្តិ និងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន៦.០០០.០០០រៀល ថវិការបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចំនួន៤.០០០.០០០រៀល ថវិការបស់អធិការ ដ្ឋាននគរបាលស្រុកព្រះនេត្រព្រះចំនួន ៩០០.០០០រៀល ថវិកាមិត្តរួមជំនាន់វគ្គទី១២ ចំនួន២.០៤០.០០០រៀល រួមថវិកាកងកម្លាំង ចំនួន៣៣០.០០០រៀល ទៅប្រគល់ជូនគ្រួសារសពមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំលៀបហើយធ្វើបុណ្យនៅស្រុកកំណើត ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។