ព័ត៌មានជាតិ

ស្នងការនគ​របាលខេត្តបន្ទាយមាន​ជ័យ អញ្ជើញចុះ​ពិនិត្យវឌ្ឍ​នភាពការងារ និងសំណ​ង់អគារនៅ​អធិកា​រដ្ឋានន​គរបាល​ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ​បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការដឹកនាំ ការបំពេញ​ការងា​រប្រចាំថ្ងៃរបស់នគរ​បាល និងសំណង់អាគារផ្សេងៗ នៅអធិកាដ្ឋា​ននគរបាលក្រុងប៉ោយប៉ែត។

នាឱកាសនោះលោ​កឧត្តមសេនីយ៍ទោ ​ស្នងការ បានថ្លែង​ការកោត​សរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រីន​គរបាល​នៃអធិការដ្ឋាននគរបា​លក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុក​ដាក់បំពេញការងារ យាម​ល្បាត ផ្សព្វផ្សាយគោ​នយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ការ បង្ក្រាប រាល់បទល្មើស​ដែល​កើត​ឡើងក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងបានទាន់ពេលវេលា។

ក្នុង​នោះ លោកឧត្តមសេ​នីយ៍ទោ ស្នងការ ក៏បានជម្រុញដ​ល់លោកវរសេនីយ៍ឯក សៅ សារឿន អធិ​ការនគរបាលក្រុងប៉ោ​យប៉ែត ត្រូវសាងសង់ ជួសជុលកែ​លម្អរ អគារ ស្លាកសម្គាល់ផ្នែកនីមួយៗ ឃ្លាំង​ទុកដាក់សម្ភារ: រៀបចំចំណត រថយន្ត ម៉ូតូ ភ្ញៀវរង់ចាំឲ្យបានល្អ។ ត្រូវផ្តល់សេវា ធ្វើអត្តស​ញ្ញាណប័ណ្ណ និង សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងមា​នការក​កស្ទះ ប្រជាពលរដ្ឋអាចយឺតយ៉ាវក្នុងការចូលរួមចុះឈ្មោះបោះឆ្នោត និងយកទៅបំ​ពេញការ​ងារផ្សេងៗ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button
kmKhmer