មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ រៀបចំការប្រឡងនូវវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា ២០២១-២០២២
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដែលបានទទួលការណែនាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំការប្រឡងនូវវិញ្ញាបនបត្រ

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងដែលបានទទួលការណែនាំរបស់ក្រសួងធម្មការ និងសាសនា មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំការប្រឡងនូវវិញ្ញាបនបត្រ បឋមសិក្សា នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម ក្នុងបរិវេណវត្តស្វាយចាស់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមកាត់វិញ្ញាសាប្រឡង ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តផងដែរ។
លោកបៀវ ថាន ប្រធាន មន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា ដោយឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការចូលរួមអនុវត្តតាមវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គឺ៣ការពារ និង៣កុំ យ៉ាងខ្ជាប់ខ្ជួនជានិច្ច។ លោកប្រធានមន្ទីរបានបន្តថា បេក្ខសាមណៈសិស្ស បេក្ខឯកជនបានដាក់ពាក្យប្រឡងនៅថ្ងៃនេះសរុបចំនួន៣៨៦ អង្គ/នាក់ ក្នុងនោះបេក្ខសមណៈសិស្ស ចំនួន៣៧៧អង្គ បេក្ខជនចំនួន៧នាក់និងបេក្ខនារីចំនួន២នាក់ ឯការប្រឡងមានរយៈពេលពីរថ្ងៃគឺថ្ងៃសៅរ៍ទី២២ និងទី២៣ ខែមករា ឆ្នាំ២០២២ ដែលមានវិញ្ញាសាប្រឡងចំនួន៦មុខវិជ្ជារួមមាន ភាសាបាលី តែងសេចក្ដី ប្រវត្តិ ភូមិ ពុទ្ធវិន័យពុទ្ធប្រវត្តិ សរសេរតាមអាន និងវិញ្ញាសាគណិតវិទ្យា។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ កោតសរសើរដល់ព្រះមន្ត្រីសង្ស សាលាគណខេត្ត សាលាអនុគណជាពិសេសមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តទាំងអស់ដែលបានរួមសហការ ដើម្បីរៀបចំការប្រឡងនូវវិញ្ញាបនបត្រនេះឡើងកិច្ចខិតខំទាំងនេះ គឺជាការរួមនូវវិភាគទានដ៏មានតម្លៃមួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល និងការកសាងនិងអភិវឌ្ឍធនធានព្រះសង្សកម្ពុជា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវគោលនយោបាយអប់រំជាតិ គឺការពង្រឹងគុណភាពវិស័យអប់រំពន្ធ គឺលើកកម្ពស់ចំណេះដឹង សមត្ថភាព គុណធម៌សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ។ ចំពោះពុទ្ធិកសិក្សាវិញរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីនយោបាយបន្តការគោរពសេរីភាពខាងជំនឿ និងសាសនាលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាពិសេសការបន្តពង្រឹង និងពង្រីកវិស័យពុទ្ធិកសិក្សាឲ្យមានទាំង បរិមាណមនិង គុណភាព នៅគ្រប់កម្រិតដោយឡែកនៅក្នុងក្របខ័ណ្ឌទូទាំងខេត្ត៕