ព័ត៌មានជាតិ

ពិធីប្រគល់ទទួលអំណោយឱសថ និងសម្ភារៈវេជ្ជសាស្ត្រ ជូនមន្ទីរសុខាភិ​បាលខេត្តបន្ទា​យមានជ័យ

ខេត្តបន្ទាយមានជ័យ៖ឱស​ថនិង​សម្ភារៈវេជ្ជ​សាស្ត្រ មានដូចជា ថ្នាំពេទ្យចំនួន១​៤មុខស្មើ​នឹង១៩​០កេស សម្លៀកបំ​ពាក់ចំនួន ២៩កេស ម៉ាស​៨កេស​ មួកចំនួន​២កេ​ស និងកាបូបចំ​នួន​កេស ​ដែល​ជាអំ​ណោយរ​បស់សម្ដេចវិ​បុលសេ​នាភក្ដី​ សាយ ឈុំ ប្រធានព្រឹទ្ធ​សភា នឹងលោក​ជំទាវ ដែលបា​នពី​មូល​និធិ​ចែករំលែ​កសង្គ្រោះ​ជីវិ​តសក​លនៃសា​​ធារណរដ្ឋកូរ៉េ ត្រូវ​បាន​ប្រតិ​ភូស​មាជិក​ព្រឹទ្ធស​ភា ប្រ​គ​ល់​ជូន​ដល់​មន្ទីរសុខា​ភិបាល នៃរដ្ឋបា​លខេត្តប​ន្ទាយ​មានជ័យ នា​ព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម ប៉ុល លឹម អនុប្រធា​នគណៈកម្មការ ទី៤ ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគ​ណៈ​កម្មាធិការទី១០​ព្រឹទ្ធសភាតំណា​ងដ៏ខ្ពង់ខ្ពស់សម្តេចសាយ​ ឈុំ ប្រធានព្រឹទ្ធសភា បានមាន​ប្រសាសន៍​ថ្លែងនូវ​អំណរគុណ​ដោយស្មោះ​ចំពោះអង្គកា​រចែករំលែ​កសង្គ្រោះជី​វិតសកលរបស់សា​ធារណរដ្ឋកូរ៉េ ដែលបានចំណាយទ្រព្យធនយ៉ាងច្រើនរួមមានឱសថ អ្នកដែល​ចែកជូន​ដល់ក្រុម​គ្រូពេទ្យ ដើម្បីយកទៅជួយដល់​ប្រជា​ពលរដ្ឋឲ្យចំ​គោលដៅ និងចែករំលែកសង្គ្រោះជីវិត ។

ឯក​ឧត្តម ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា អំណោយ​ដែលបានមកពីមូលនិធិ ចែករំលែក​ជីវិតសក​លនៃសាធារណរដ្ឋកូរ៉េ ដែលឆ្លុះប​ញ្ចាំងឲ្យឃើ​ញពីការ​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់​សម្ដេចប្រ​ធានព្រឹទ្ធសភា ចំពោះវិ​ស័យសុខាភិបា​លទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយ​ដោយ​ឡែក​ចំពោះ​ការផ្ត​ល់នូវសេ​វាជូនដ​ល់​ប្រជាពល​រដ្ឋ ម្យ៉ាងវិញ​ទៀតបា​នជំរុញនិ​ងលើកទឹ​កចិត្តឲ្យ​មន្ត្រីសុខាភិ​បាលទាំងអស់ កាន់តែ​មានឆន្ទៈ​មោះមុតក្នុង​ការបំពេញភារៈ​កិច្ចទទួល​ខុសត្រូវក្នុង​ការបម្រើសុខ​ភាពប្រជាពលរដ្ឋឲ្យកា​ន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។ ចុងក្រោយ ឯកឧត្តម​បានផ្តាំផ្ញើដល់ក្រុមគ្រូ​ពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ បន្តទៀតដោយ​ការជួយថែ​ទាំសុខភាព​របស់ប្រជាពលរដ្ឋ ហើយការផ្តល់ថ្នាំផ្សេងៗ​ឲ្យចំមុខសញ្ញា នៃជំងឺព្រោះថា ថ្នាំពេ​ទ្យដូចជា អាវុធមុខពីរអា​ចនិយាយ​បានថា បានប្រើ​ចំមុខសញ្ញា​នៃជំងឺនិង​បានជាសះ​ស្បើយតែ​បើប្រើ​ខុសវិញនោះអ្នក​ជំងឺ អាចធ្ងន់ធ្ងរបន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button