ព័ត៌មានជាតិ

ផ្ទាំង​ស្លាកប៉ាណូល្បែង​ស៊ីសង​តាម​អនឡាញដ៏​ធំ​ឈ្មោះថា«789BET , JUN 88 » នៅ​លើផ្លូវជាតិលេខ៥ ត្រង់​ចំណុច​ក្បែររង្វង់មូល​ច្រកទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ត្រូវបាន​អាជ្ញាធរ​ចុះរុះរើ

(ខេត្តបន្ទាយមានជ័យ)៖ក្រោយពីមានលិ​​ខិតបង្គាប់​ការ រប​ស់ក្រសួងម​ហាផ្ទៃ អនុវត្ត​តាមប្រសាសន៍​ដឹក​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់សម្តេច​មហាបវរធិបតី​ នាយករដ្ឋម​ន្ត្រីនៃក​ម្ពុជា កា​លពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២​០២៤ ត្រូវ​បង្កើត​គណៈក​ម្មាធិការ​ចំពោះកិច្ច ដើម្បីបង្ក្រាបប​ទល្មើស​ឆបោក​តាមប្រព័ន្ធអ​នឡាញ​​ នៅ​តាម​បណ្តារាជ​ធានីខេត្តនោះ នាព្រឹក​ថ្ងៃទី២៨​ ខែមិថុនា ឆ្នាំ២០២៤នេះ ​អាជ្ញាធរដឹ​កនាំ​ដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ និ​ងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បាន​ចុះទៅ​បញ្ជា​ឲ្យរុះរើស្លា​កផ្ទាំង​ប៉ាណូល្បែងស៊ីស​ងតាម​អនឡាញដ៏ធំ ​ដែលមាន​ឈ្មោះថា“​789BET , JUN 88 “នៅ​លើ​ផ្លូវ​ជា​តិលេខ ៥ ត្រង់ចំណុចក្បែររង្វង់​មូលច្រកទ្វារអន្តរ​ជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ផង​ដែរថា ផ្ទាំង​ប៉ាណូ​ល្បែងស៊ីសងតា​មអនឡាញដ៏ធំមួយ​នេះ មិនមែនទើបតែលើ​ក​ដាក់​នោះទេ បើតា​មអង្គភាព​យើងដឹងគឺ​រយៈ​ការកន្លងម​ក​នេះ​មាន​ការរិះគន់ពី​បណ្ដា​ញស​ង្គមហ្វេ​សប៊ុក ក៏ដូចជាបណ្ដាញសា​រព័ត៌​មាន យ៉ាង​ចាស់ដៃផង​ដែរ។ ក្រោយ​មក​អាជ្ញា​ធរក៏​បានធ្វើការ​រុះរើចេញម្ដងរួច​មកហើ​យ​ដែរ ក៏ស្រា​ប់តែថ្មីៗ​នេះមា​នការ​លើក​ឡើង​វិញ​សារ​ជាថ្មី​ទៀត ​ហើយ​ក៏មា​នកា​ររិះគន់ជា​បន្តបន្ទាប់​ មិនឃើ​ញអាជ្ញា​ធរចុះ​ធ្វើកា​ររុះ​សរើ​នោះ​ឡើយ​ ទើបតែមាន​លិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី​២៧​ ខែមិថុនា ឆ្នាំ២០២៤នេះទើបអាជ្ញាធរដឹកនាំក​ម្លាំង​ចុះ​រុះរើ​តែម្តងធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល និងមានការសាទរពីប្រជាពលរដ្ឋ ព្រោះថាការផ្សព្វផ្សាយ​ពាណិជ្ជកម្មល្បែងស៊ីសងវាជះឥទ្ធិពល​អាក្រក់ដល់សង្គម​។​

គួរប​ញ្ជាក់​ផងដែរថា កាលពីថ្ងៃ​ទី២៧​ ខែ​មិថុនា ឆ្នាំ២០​២៤ រដ្ឋបាល​ស​ង្កាត់ប៉ោយប៉ែ​តបានចេញ​សេច​ក្តីជូនដំ​ណឹងលេ​ខ​:០០៩/២៤ ស..ណ ជម្រាបជូនដ​ល់បងប្អូនប្រជា​ពលរដ្ឋដែល​ប្រកបអាជីវ​កម្មរោងពុម្ពទាំងអស់ទូទាំងសង្កាត់ប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែតចូលរួមចំ​ណែក​ដល់​ការអភិវឌ្ឍន៍ ថែរក្សា ទម្លៀមទម្លាប់ប្រពៃណីវប្បធម៌ ស្នាដៃអក្សរសាស្ត្រដ៏ល្អផូផង់ដែលជាអត្តសញ្ញាណជាតិ និងជា​មរ​តកដ៏មានតម្លៃរបស់ជាតិយើង។ដូច្នេះ រដ្ឋបាលសង្កាត់ បានធ្វើការ​ណែនាំត្រូវអ​នុវត្តដូច​ខាងក្រោម:

/ ត្រូវដាក់តាំងស្លាកយីហោជាអក្សរខ្មែរនៅខាងលើ ។

/ ស្លាកយីហោអាជីវកម្មទាំងអស់ ត្រូវសរសេរអក្សរបរទេសបន្ទាប់ពីអក្សរខ្មែរនៅផ្នែកខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគីពី(/)នៃទំហំអក្សរខ្មែរ ។

/ ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍មានបំណងប្រើប្រាស់អក្សរបរទេសទី ៣ អាចដាក់បា​ននៅផ្នែក​ខាងក្រោមបន្ទាប់ទៀត ដោយមានទំហំអក្សរមួយភាគពី(/)នៃទំហំអក្សរខ្មែរ ។

/ ខ្លឹមសារដូចបានណែនាំខាងលើនិងត្រូវអនុវត្តជាកាតព្វកិច្ចចំពោះម្ចាស់អាជីវកម្មរោងពុម្ព ទាំង​អស់​ទូទាំងសង្កាត់។ទទួលបានការជូនដំណឹងនេះ​ប្រសិនបើរដ្ឋបាលសង្កាត់​ពិនិត្យឃើញថាម្ចាស់អា​ជីវកម្មរងពុម្ពទាំងអស់មិនអនុវត្តតាម។ជូនដំណឹងខាង​លើនេះទេ រដ្ឋបា​លសង្កាត់និ​ងអនុវត្តវិធា​នការតាមផ្លូវច្បាប់​ឬផាកពិន័​យនិងឈានដ​ល់ការបិទអាជីវកម្មទាំងស្រុងក៏អាចថាបាន។ពាក់ព័ន្ធ​ករ​ណី​ខាងលើនេះ​ប្រជាពលរដ្ឋបានសម្តែងការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ហើយពួកគាត់​សង្ឃឹមថា នៅក្រុង​របស់យើងមិនមានអក្សខ្មែរ​នៅពី​ក្រោម​អក្សបរទេស​ និង​ស្លាកផ្ទាំង​ប៉ាណូពា​ណិជ្ជកម្ម​ល្បែងស៊ីសង បន្តទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button