ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណី ហិង្សាដោ​យចេតនាស្ថាន​ទម្ងន់ទោស

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអា​វុធហត្ថក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំកម្លាំង​ចុះ​ឃាត់ខ្លួនជនស​ង្ស័យម្នាក់ឈ្មោះ ជី បាវដា(ជា) ភេទប្រុស អាយុ២​១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នា​ក់នៅភូមិបាលិលេយ្យ២ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធ​ករណីហិង្សាដោយ​ចេតនាស្ថាន​ទ​ម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេ​លាម៉ោង២១និង០០នាទី ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុច​ខារ៉ាអូខេ​ឌូបៃ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត។ ករណី​នេះធ្វើឡើងតាមពាក្យបណ្តឹងជ​នរងគ្រោះចំនួន០២នាក់ ១.ឈ្មោះ សុខ សុ​ឈីត (វឌ្ឍនៈ) ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្ន​ភូមិផ្សា​រកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ជាមួយគ្នានោះក​ម្លាំងបានដ​កហូតវត្ថុតា​ងមាន៖ ដែកកែច្នៃមុខបីចុងស្រួច ប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាល​ពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី៣០​ ខែឧសភា ជនរងគ្រោះ រួមនិងមិត្តភក្តិជា​ច្រើននាក់(រួមនឹ​ងជនសង្ស័យ) បាននាំគ្នាចូលខារ៉ាអូខេមួយកន្លែង នាំគ្នាផឹកស្រា ច្រៀង ហេីយក៏មានរឿង​ជាមួយ​អ្នកចាក់ចម្រៀង ក្រោយមកមិត្តភក្តិមួយចំនួនបាននាំគ្នាចេញទៅមុនរួមទាំងជនសង្ស័យ នៅស​ល់តែ០៥នាក់ មួយសន្ទុះក្រោយមកជនសង្ស័យបានត្រឡប់មក បន្ទប់ខារ៉ាអូខេវិញ ដោយ​ធាក់ទ្វារ​ចូលក្នុងបន្ទប់ខារ៉ាអូខេ ហើយស្រែកថាមានអ្នកចង់វាយខ្លួន ហើយបានយកដែកមុតស្រួច ចាក់ទៅ​លើឈ្មោះ សុខ សុឈីត បណ្តាលឱ្យរងរបួ​សចំនួន០១កន្លែង ចំក្រោមទ្រូងខាងឆ្វេង ហេីយជន​រងគ្រោះម្នាក់ទៀត​បានទៅជួយ​ឃាត់ ក៏ត្រូវបា​នជនសង្ស័យចាក់​ចំកដៃខាងឆ្វេង បណ្តាលឱ្យរងរ​បួសចំនួន​០២កន្លែង ដេរចំនួ១៧ផ្ទេរ ចំណែក ឈ្មោះ​ សុខ សុឈីត របួសធ្ងន់បា​នបញ្ជូន​ទៅព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាពកម្ពុជាជប៉ុន មង្គលបូរី ។

ក្រោយឃាត់ខ្លួន និងសួរច​ម្លេីយ ជនសង្ស័យបានឆ្លើយសារភា​ពថា ខ្លួនពិតជាប្រេីហិង្សា ដោយយក​ដែកមុតស្រួច​ចាក់ទៅលេីជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលេី​ចម្លេីយសារភា​ព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងប​ញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចា​ត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្តបញ្ជូនទៅតុលាការហើយ នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែមិថុនា ឆ្នាំ ២០២៤​នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button