ព័ត៌មានជាតិ

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន យាងចុះសួរសុខទុក្ខប្រជាពលករ នៅច្រកទ្វាព្រំដែន​អន្តរជាតិដូង ក្នុង​ស្រុកកំរៀង ខេត្តបាត់​ដំបង

ខេត្តបាត់ដំបង៖នៅវេលាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០​២៤នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ឧត្ដមប្រឹក្សាផ្ទាល់ សម្តេច​ព្រះមហាសង្ឃរាជ នៃព្រះរាជា​ណាចក្រកម្ពុជាទាំងពីរគណៈ និងឯកឧត្ដម សាស្ត្រាចារ្យ ប៉ោយ ឈិនឡុង រួមទាំ​ងសហការី យាង និងអញ្ជើញ​ចុះសួរសុខទុក្ខប្រជា​ពលករ នៅច្រកទ្វាព្រំដែន​អន្តរជា​តិដូង ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង ​ខេត្តបាត់ដំបង។

ស្ថិតក្នុងឱកា​សប្រកប​ដោយក្តីអំ​ណរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន ស​ព្វព្រះទ័យជ្រះថ្លា និងសោម​នស្សរី​ករា​យយ៉ាងក្រៃលែងចំ​ពោះវត្តមាន អជ្ញាធរមូល​ដ្ឋាន មន្រ្តីក​ងកម្លាំង​ដែលប្រចាំ​ការនៅ​ច្រកទ្វារព្រំ​ដែនអន្តរ​ជាតិដូង ប្រជា​នុរាស្ត្រក្មេង​ចាស់ប្រុសស្រី ប្រជា​ពលករ និងអាជីវ​ករបា​នរួមសា​មគ្គី​ទទួលស្វាគមន៍ បដិសណ្ឋារកិច្ច​យ៉ាងកក់ក្ដៅបំផុត ហើយ បាន​សំណេះណាលសាកសួរសុខទុក្ខ

បងប្អូន​ប្រជានុរាស្ត្រ​នៅក្នុងតំប​ន់នោះប្រកប​ដោយសេចក្តីស្និទ្ធិស្នាល និងស្នាមញញឹម ។ថ្លែងក្នុង​ពិធីសំណេះ​សំណាល​នោះអ្នកអង្គម្ចាស់ បាន​ផ្តាំផ្ញើ​អោយពលក​រចំណាកស្រុក​ទៅធ្វេីការ​នៅប្រទេសថៃ ត្រូវគោរ​ពច្បាប់ប្រទេស​ជាសាម៉ី និង ច្បាប់ការ​ងារអោយ​បានខ្ជាប់ខ្ជួន ដើម្បីពង្រឹងជី​វភាពគ្រួ​សាររៀងៗខ្លួន។

ក្នុងឱកាសនោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សិទ្ធីដែន រួមទាំងក្រុមការងារ​និង អ្នកស្រី ចន្ធី បាននាំ​យកអំ​ណោយ​ចែកជូនដល់​បងប្អូនពលករ​ខ្មែរ រួមនិងមន្រ្តីប្រ​ចាំការមុខច្រក​ដូង រួមមានៈ បាយចំនួន ៣០០ ប្រអប់ ​និង ទឹកសុទ្ធ ចំនួន១៥០យួរ ក្រម៉ាក ន្សែងខ្មែរ ចំនួន១០០ ។ ក្នុងនោះអ្នក​អង្គម្ចាស់ បានជូន​ទឹកសុទ្ធចំនួន​១០០យួរ និង ថវិកា៥០០,០០០(​ហាសិបម៉ឺនរៀល)ព្រម​ទាំងក្រម៉ា ទុកជាអ​នុស្សាវរីយ៍ដ​ល់បងប្អូនមន្រ្តីប្រចាំការច្រកទ្វារព្រំដែនអ​ន្តរជាតិដូងផងដែរ។

បន្ទាប់មក អ្នកអង្គម្ចាស់ រួមនឹងក្រុមការងារ បានយាងនិង​អញ្ជើញបន្តចុះ​សួរសុខទុក្ខអាជីវករ​នៅក្នុងផ្សារខេ..ឌី (K.R.D)បន្តទៀត តាងនា​មអ្នកអង្គម្ចាស់ផ្ទាល់ សូមលើ​កហត្ថាប្រណម្យបួង​សួងដល់គុណបុណ្យព្រះ​រតនត្រៃគុណកែវទាំងបី ឬទ្ធីបារមីខ្លាំងខ្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរ​ក្សាព្រះមហានគរ  សូមអោយប្រជានុរាស្ត្រ​គ្រប់រូបសមប្រកបតែ​នឹងសេចក្តីសុខ​សេចក្តីច​ម្រើនរុងរឿ​ងរួចចាកផុតពីរោគាព្យាធិ ឬ អន្តរា​យផ្សេងៗ ដោយ​អានុភាពនៃគុណបុណ្យបុព្វបុរស និងទេវតា​ឆ្នាំថ្មី សូមជួយថែរក្សាការពា​រ អភិបា​លប្រោះព្រំ បវរសួស្តី សិរីមង្គល វិបុលសុខ មហា​ប្រសើ​គ្រប់ប្រការ កើតមានដល់បងប្អូនប្រជានុរាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណះ រកទទួលទា​នមានបានគ្រប់​ក្រុមគ្រួសារ។ទាំងម​ន្ត្រី និងប្រជានុរាស្រ្ត មានសេចក្តីត្រេកអ​រយ៉ាងពន់ពេកចំ​ពោះវត្តមាន អ្នកអង្គម្ចា​ស់ ស៊ីសុវត្ថិ សិទ្ធីដែន និងឯកឧត្តម ទីប្រឹក្សា ដែលជាសហការី បា​នយាង និងអញ្ចើញម​កដល់មូលដ្ឋាន​ប្រជានុរាស្ត្រ​ដោយផ្ទាល់ និងសូមថ្លែង អំណរអរ​ព្រះគុណយ៉ាងជ្រា​លជ្រៅចំពោះទឹក​ព្រះទ័យ អាណិតស្រលាញ់ប្រជានុរាស្ត្ររបស់ព្រះអង្គ ហើយសូមថ្វាយព្រះពរ សូមអ្នកអង្គម្ចាស់ មានព្រះសុខភាពល្អបរិ​បូរណ៌ ព្រះជន្មាយុយឺនយូរ បន្តសកម្មភាពមនុស្សធម៌ជួ​យដល់ប្រជា​នុរាស្រ្តបន្ថែមទៀត។ជាទី​បញ្ចប់ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ សិទ្ធីដែន  សូមផ្តាំផ្ញើដល់

បងប្អូនប្រជានុរា​ស្ត្រខ្មែរទាំងអស់សូមមានសាមគ្គីភាព ភាតរភាព ចេះជួយគ្នាទៅវិញទៅមក រួមកម្លាំង​គ្នាជាធ្លុងមួយ ដើម្បីចូលរួមជួយថែរក្សាការពារ កេរតំណែលបុព្វបុរសដូនតា និងកសាង​មហា​នគរដ៏បវរមួយនេះអោយបានរុងរឿង  ឋិតឋេរចេរកាលជានិច្ចនិរន្តរ៍តរៀងទៅ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button