ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ខែមករា ឆ្នាំ២០២២

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ និង ឆ្នាំ២០២១ និងលើកទិសដៅសម្រាប់អនុវត្តបន្ត ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង មានការចូលរួមពី ថ្នាក់ដឹកនាំកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និង អភិបាលក្រុង ស្រុកទាំង៨ចូលរួមផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានក្រើនរំលឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន, បន្តពង្រឹងផ្សព្វផ្សាយការងារ ភូមិ ឃុំមានសុវត្ថិភាពនៅក្នងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន, ពិនិត្យ និងជម្រុញការងារចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ឬប្អូនៗ ក្មួយៗដែលមិនទាន់បានទៅទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩នៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីបន្ស៊ាំសហគមន៍ និងរស់នៅតាមបែបគន្លងថ្មី, ពង្រឹង និងពន្លឿនការផ្ដល់សេវាធារណ:ជូនប្រជាពលរដ្ឋ ពិសេសការផ្ដល់សេវារដ្ឋបាលឱ្យបានទាន់ពេលវេលា, និងបន្តដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ។
បន្ថែម​ពីនោះ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាព ពាក់ព័ន្ធក្នុងខេត្ត ត្រូវអនុវត្តតាមគោលការការណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន។ ឯកឧត្តម បានបញ្ជាក់ថា ធ្វើអ្វីគឺត្រូវផ្អែកលើសេចក្ដីណែនាំ លិខិតបទដ្ឋានគតិយុត្តិ នីតិវិធីដើម្បីពង្រឹងការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា៕ 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button