ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចាត់តាំងកម្លាំងអន្តរាគមន៍ ចុះជួយប្រ​ជាពលរដ្ឋ ដែល​រ​ង​គ្រោះ​ដោយសារ​ជំនន់ទឹកភ្លៀង ក្នុងស្រុក​ម៉ាឡៃ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានចាត់តាំ​ងកម្លាំងអន្តរាគមន៍ វរសេ​នាតូចថ្មើរជើងលេខ៥១១ ដឹក​នាំដោយលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ កម្លាំង​ចំនួន ៨នាក់ រ​ថយន្តតូច​ ១គ្រឿង អាវពោង ៨អា​វ ពិល៥ សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន កង​កម្លាំង​ចម្រុះ ​ចុះជួយសង្គ្រោះប្រជា​ពលរដ្ឋ ដែលរងគ្រោះដោយសារ​ជំនន់ទឹកភ្លៀង ចំនួន ៥គ្រួសារ និង ជ​ញ្ជូន​សម្ភារផ្សេង​ៗរបស់ប្រជាពលរដ្ឋ ទៅកាន់ទីទួលមា​នសុវត្ថិភាព ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ

Related Articles

Leave a Reply

Your email address will not be published.

Back to top button