ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជ​នសង្ស័យ​៣នាក់ ទៅសាលា​ដំបូង​ខេត្ត ពាក់ព័ន្ធករ​ណីជួញដូរ និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន

(បន្ទាយមានជ័យ)៖ជ​នសង្ស័យ​ចំនួន​៣នាក់ ដែល​ជាប់​ពាក់ព័ន្ធករ​ណីគ្រឿង​ញៀន ​ត្រូ​វបានក​ម្លាំង​មូល​ដ្ឋានកង​រាជអាវុធ​ហត្ថស្រុក​មង្គលបូរី ដឹ​កនាំ​ដោយលោ​​កវរសេនីយ៍​ត្រី ​ចា​ន់ រដ្ឋា ​មេបញ្ជា​ការមូល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកមង្គលបូរី ​បានចុះ​ប្រតិបត្តិ​កា​របង្រ្កាប​ កាល​ពីវេលាម៉ោង​២២និ​ង១៥នាទី ថ្ងៃ​ទី០៩ ខែកញ្ញា ឆ្នាំ២០​២៣ នៅចំណុចមុខ​រោងកុនចាស់ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬ​ស្សីក្រោក ស្រុកមង្គល​បូរី ខេត្តបន្ទាយ​មានជ័យ ដោ​យដកហូ​តបាននូ​វវត្ថុតាងមួយ​ចំនួនរួមា​ន៖គ្រឿង​ញៀនប្រ​ភេទម្ស៉ៅក្រាមព​ណ៌សថ្លា (ទឹកកក) ចំ​នួន ០២កូនថង់​កិប ទម្ងន់ ១,១៣ក្រាម, ម៉ូតូចំនួន ០២​គ្រឿង, ទូរស័ព្ទ ចំនួន ០៣គ្រឿង។

លោក​វរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានក​ងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ជនស​ង្ស័យទាំង៣នាក់

ឈ្មោះ ឆោម សុធារ៉ា ភេ​ទប្រុស អាយុ​ ២០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរជាងដែក បច្ចុប្បន្ន​នៅភូមិអូតាម៉ា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី (ជួញដូរ និងប្រើប្រាស់)

ឈ្មោះ សំរ៉ង់ ចាន់រិទ្ធ ហៅខ្មូត ភេ​ទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរប​របើកឡានដឹកដី បច្ចុ​ប្បន្ន​នៅភូមិអន្លង់មាន​ទ្រព្យ ឃុំឬស្សីក្រោក ​ស្រុកមង្គលបូរី (ប្រើប្រាស់)

ឈ្មោះ សុខា លីម៉ា ភេទប្រុស អា​យុ ១៩ឆ្នាំ ជន​ជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្ននៅ​ភូមិភ្នំកន្ទួ​ត សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោ​ភ័ណ(ប្រើប្រាស់)

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា បន្តថា មុន​ឈាន​ដល់ការប​ង្ក្រាបកម្លាំងមូ​លដ្ឋានកងរាជអាវុធហ​ត្ថស្រុក បានចុះល្បាត​តាមមូលដ្ឋាន លុះដល់​ចំណុចខាងលើ ក៏បា​នប្រទះ​ឃើ​ញជនសង្ស័យ​ចំនួន២នាក់​ជិះម៉ូតូ ០១គ្រឿង គួរឱ្យស​ង្ស័យ កម្លាំងក៏​បានសួរនាំ ស្រាប់តែ​ពេលនោះ ឈ្មោះ ឆោម សុធា​រ៉ា ដែលជាអ្នក​បើកម៉ូតូ ​បាន​ឃើញកម្លាំង​ក៏មានកា​រភិតភ័យ ក៏​បានបោះគ្រឿង​ញៀន ចោល​ទៅលើ​ផ្លូវក្បែរ​ម៉ូតូ ។ ដោយ​ឃើញបែ​បនេះកម្លាំង​យើ​ងក៏បា​នធ្វើការ​ឃាត់ខ្លួនជន​សង្ស័យទាំងពី​រនាក់ នាំមកកា​ន់មូលដ្ឋា​នកងរាជអាវុធ​ហត្ថស្រុកមង្គលបូរី ដើម្បីចាត់ការតាម​នីតិវិធី ។ក្រោយពី​ស្តាប់ចម្លើយ​សារភាពប​ឋម និង​ដោយ​មានការសហ​ការពីជន​សង្ស័យ កម្លាំមូ​លដ្ឋានកង​រាអវុធហត្ថស្រុក ក៏បានបើកប្រតិបត្តិការ ​ឃាត់ខ្លួនបា​នជនស​ង្ស័យម្នាក់​ទៀត។ ក្រោយឃាត់ខ្លួន និងសួរ​ចម្លើយ ជនសង្ស័យបា​នឆ្លើយសារ​ភាពថា រូបខ្លួន​ពិតជាបាន ជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន ពិតប្រាកដមែន។ដោយផ្អែកលើចម្លើយសារភាព និងមា​នវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿ​ងបញ្ជូនមក​កាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាកា​ររងកងរាជអាវុធហត្ថខេត្ត ទទួល​ការងា​រប្រឆាំ​ងគ្រឿ​ងញៀន បានឱ្យដឹង​ថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិយាល័​យប្រឆាំ​ងគ្រឿង​ញៀន កងរាជ​អាវុធហត្ថខេត្ត ​បញ្ជូន​ទៅសាលា​ដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០២៣ នេះ ដើម្បីអនុវត្តតាមនី​តិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button