ព័ត៌មានជាតិ
អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចុះត្រួតពិនិត្យមើលការកែលម្អរសោភ័ណ្ឌសួនច្បារមាត់បឹងតាកែវ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យការកែលម្អរ សោភ័ណ្ឌសួនច្បារមាត់បឹងតាកែវ ស្ថិតនៅភូមិមួយ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំទៅដល់មន្ទីរជំនាញ និងអភិបាលក្រុងដូនកែវ ត្រូវរៀបចំប្រព័ន្ធបង្គោលភ្លើង ដែលចាស់ខូចឡើងវិញ និងត្រូវមើលពីទីតាំង ណាដែលត្រូវរៀបំបង្គន់សាធារណៈនៅសួនច្បារមាត់បឹង ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូន ប្រជាពលរដ្ឋ ដែលពួកគាត់មកលំហែ កម្សាន្ត ឬមកហាត់ប្រាណ ពេលព្រឹកព្រលឹម និងពេលរសៀល ជាដើម នៅសួនច្បារមាត់បឹងតាកែវមួយនេះ៕




