ព័ត៌មានជាតិ

មេបញ្ជាការ កងពលតូច​ថ្មើរជើងលេខ៥១ អញ្ជើញត្រួ​តពិនិត្យ និងប្រគ​ល់ភារកិច្ច​ដល់ក​ងកម្លាំង​អន្តរាគមន៍​សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយ​ផ្សេងៗ ដែលកើតមា​នឡើងក្នុងភូមិ​សាស្រ្ត​ខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរ​ជើងលេខ៥១ នាថ្ងៃ​អង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០​២២ អញ្ជើញត្រួត​ពិនិត្យ និងប្រគល់​ភារកិច្ច​សំខាន់ៗមួយចំនួន ជូនដល់កងកម្លាំង​អន្តរាគមន៍កងពល​តូចថ្មើរជើង​លេខ៥១ ដើម្បីត្រៀមអន្តរាគម​ន៍ជួយសង្គ្រោះប្រជាព​លរដ្ឋរងគ្រោះ​ដោយមហន្តរា​យផ្សេងៗ ពិសេស​គ្រោះទឹកជំនន់ដែល​អាចកើតមានឡើងក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញផ្សព្វផ្សាយ​អំពីស្ថានភាពធាតុអា​កាសដែលបា​នកើត​មានឡើង​ក្នុងរយៈពេលដែលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបា​នថ្លែងអំណរគុណចំ​ពោះថ្នាក់ដឹក​នាំ នឹង​យោធិនគ្រប់រូប នៃកងកម្លាំងអន្តរា​គមន៍ទាំងអស់ របស់កងពល​តូចថ្មើរជើងលេខ៥១ ដែលបា​នប្រុង​ប្រៀបកងកម្លាំង មធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីរង់ចាំអនុវត្ត​តាមបទបញ្ជាដែ​លថ្នាក់លើបានប្រគល់ជូន។

លោកឧត្តមសេនីយ៍ត្រី បានប្រគ​ល់ភារកិច្ចសំខាន់ៗមួយចំ​នួនដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវ​ត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារ តាមផែនការ ដើម្បីធានាការអនុវត្តន៍តាមប​ទបញ្ជារប​ស់ថ្នាក់លើ​ក្នុងការបម្រើប្រជាជនឲ្យទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកមេបញ្ជាការកងពល បានអប់រំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់កងកម្លាំង​ទាំងអស់​បន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យ​បានខ្ជាប់​ខ្ជួនតាមវិ​ធានការ ៣ការពារ និង ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងវិធានការរបស់ ក្រសួងសុខាភិបាល៕ដោយ ៖ លោក ពិល ថា

 

Related Articles

Leave a Reply

Your email address will not be published.

Back to top button