ព័ត៌មានជាតិ

អ្នកផ្ទុកមេ​រោគអេដស៍ចំនួន១៥ គ្រួសារ នៅស្រុកមង្គរបូរី ទទួលបានអំណោយពីសាខាកាក​បាទក្រ​ហម​ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិ​ការសាខាកាក​បាទក្រហម និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិការ ចុះសាកសួរសុខទុក្ខ និង​នាំ​យក​នូវអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជា​ពលរដ្ឋផ្ទុកមេ​រោគអេដស៍ និងមានជីវភាពទីទាល់ក្រចំនួន ១៥គ្រួសារ នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួយ​សម្រាលទុ​ក្ខលំបាកបា​នមួយគ្រា។

ឯកឧត្តម អ៊ុំ រាត្រី បាន​មានប្រសាសន៍លើកឡើងថា ក្នុងការប្រារព្ធ​ទិវាពិភព​លោកប្រយុទ្ធ​នឹងជំងឺ​អេដស៍ ១ ធ្នូ ដែលព្រះរា​ជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់​គ្នាចូ​លរួម​ជាច​រន្ត​ជាតិ​មួយ ក្នុងកា​រទប់ស្កាត់ការរីករាលដាល​នៃមេរោគអេដស៍ជំងឺអេដស៍ ដែលប្រធាន​បទនេះ​បានកំ​ណត់​ឡើង​មានគោលបំណងគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តខ្ពស់រ​បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកា​របន្ត​កិច្ចខិតខំប្រឹង​ប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេច​បានគោល​ដៅបញ្ចប់​បញ្ហាអេ​ដស៍នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥។

ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍​បន្តថា ក្នុងចំ​ណោមបងប្អូនដែលកំពុងផ្ទុកនូវមេរោគអេដស៍ សូម​កុំមាន​ការព្រួយបារម្ភ ព្រោះថាក្រុមគ្រូពេទ្យនៅតែបន្តផ្ដល់ថ្នាំ ពន្យារនិ​ងផ្ដល់​ឱស​ថប្រឆាំ​ងមេរោគ​អេដស៍ និងសេវាថែ​ទាំព្យាបាល​ជាប្រចាំដែលជាលទ្ធផល​បានធ្វើអោយអត្រាមរណភាព ដោយសារ​ជំងឺអេដស៍​ធ្លាក់ចុះជារៀងរាល់ឆ្នាំ និងអ​ត្រាចម្លងពីម្ដាយ​ទៅកូននិងសន្ទស្សន៍​នៃការរើសអើង មើល​ងាយ​អ្នកផ្ទុកមេ​រោគអេដស៍ ​អ្នកជំងឺអេដស៍មាន​ការថយចុះខ្លាំងជាទីមោទនៈ។ជាចុងក្រោ​យឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការក្រើនរំ​លឹកដល់បងប្អូនទាំង​អស់ទៅទទួលសេវាថែទាំ ពីម​ណ្ឌល​សុខភាពឱ្យបានទៀង​ទាត់និងសូមជៀ​សវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មា​សអៀន​នឹងរើស​អើងខ្លួនឯង ហើយត្រូវប្រញា​ប់រួសរាន់ទៅ​ទទួលការ​ប្រឹក្សា​និងការព្យាបាលឱ្យ​បានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ អំណោ​យដែលបា​នយកមកផ្ដ​ល់ជូន​នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥ គីឡូក្រាម ,មីជាតិចំនួន ១កេស ,ត្រីខ​​ចំនួន ២យួរ, ប្រេងឆាចំនួន ១ដប ,សាប៊ូម្សៅ​ចំនួន ១ថង់ ,ប្រេងកូឡាចំនួន ១ប្រអប់ ,សារុង​ចំនួន ១ ,ស្ករសចំនួន ១ថង់ ,អាវយឺតចំនួន ៥អាវ ,ជែលលាងដៃចំនួន ៤ដប ,ទឹកសុទ្ធចំនួន ២យួរ និង​ថវិកាបន្ថែមមួយចំនួនផងដែរ ៕ដោយ ៖ លោក ពិល ថា

Related Articles

Leave a Reply

Your email address will not be published.

Back to top button