ព័ត៌មានជាតិ

ល្បែងស៊ីស​ងជល់​មាន់ និងអាប៉ោងចាប់ផ្តើម​បើកសម្ភោធ​ឲ្យលេង​យ៉ាងគគ្រឹក​គគ្រេង នៅក្នុងទឹក​ដីឃុំ​ត្នោត​ចុង​ស្រល់​ មិនឃើញមា​នសមត្ថកិច្ចចុះប​ង្ក្រាបឡើយ

ខេត្តកំពត៖សៃវៀនជ​ល់មាន់​ និងអាប៉ោងដ៏​ធំមួយ​កន្លែង ​បាំង​ដោយរបងស័ង្គសី​ ក្បែប៉ុស្តិ៍រដ្ឋ​បាល​ត្នោត​ចុងស្រល់ ​ស្ថិត​នៅ​ក្នុងភូ​មិ/ឃុំ​ត្នោ​តចុងស្រស់ ​ស្រុកបន្ទាយមាស ខេត្ត​កំពត កំពុងបើ​ក​ឲ្យលេ​ងយ៉ា​ងគក្រឹក​គ​ក្រេង មិន​ឃើញ​​មានអា​ជ្ញាធរមូល​ដ្ឋាន​​ចុះ​ណែនាំ​ និង​បង្កា​បនោះ​ឡើយ ​ទោះបី​ជាអ្នក​សា​រព័ត៌​មាន​ខល​ទូរសព្ទរា​យការណ៍​យ៉ាងណាក្តី។

បើតាមសេចក្តីរាយការណ៍បាន​ឲ្យដឹងថា ទីតាំងខា​​ងលើនេះមា​នម្ចាស់ ឈ្មោះ ​ណាង ហើយទើបតែ​សម្ភោធ​បើក​ឲ្យលេ​ងនៅ​ថ្ងៃទី៧ ​ខែម​ករា ឆ្នាំ២០២២​នេះ ​ដោយ​មានក្រុមញៀន​ល្បែងស​ម្រុក​ចូល​លេ​ងព​ពាក់​ពពួន​ដូ​ចទឹក​បាក់​ទំនប់អញ្ជឹង ​ដោ​យ​ភាគ​ច្រើន​មិ​ន​មា​ន​កា​រ​ពាក់​ម៉ា​សកា​រពារ​ជំងឺឆ្ល​ងកូវី​ដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិន​ទាន់​សា​បរលា​បនៅ​ឡើយ ឯ​ជំងឺឆ្លង​ប្រ​ភេ​ទថ្មីក៏​កំពុង​កើត​មានឡើង​ដ៏គួរ​ឲ្យព្រួយ​បារម្មពី​ថ្នាក់ដឹក​នាំ​ផងដែរ​នោះ។ ​

ប្រភពពីប្រជាពលរដ្ឋបាន​ឲ្យដឹងថា ម្ចាស់​ទី​តាំង​ខាង​លើនេះទំន​ងមាន​ខ្នង​បង្អែ​ក​ដ៏រឹង​មាំ​ហើ​យ​មើល​ទៅ បាន​ជាហាន​បើក​ឲ្យ​លេង ដោ​យមិ​នខ្វល់​ពី​ការ​រំខា​នដ​ល់អ្នក​ជិត​ខាងឡើយ​ ហើ​យម្យ៉ាងវិ​ញ​ទៀត​មុននឹ​ង​ចាប់​ផ្តើមបើក​ឲ្យលេ​ងគឺ​មា​នរៀប​ចំ​ធ្វើពីធីសម្ភោធ ដោ​យមាន​ការ​ផឹកស៊ីសប្បា​យស្រេក​ហូរ​កញ្ជ្រៀវគង​រំពងទៀត​ផង។​​

ពាក់ព័ន្ធបញ្ហាខាងលើ​នេះ​អ្នកសា​រព័ត៌មានយើង បាន​ខ​លរា​យ​ការជូន​លោ​កវរ​សេនី​យ៍ទោ នាក់ ​ឌឹម អធិ​ការន​គរ​បាលស្រុកបន្ទាយមា​ស លោកឆ្លើយ​ថា ចាំ​លោក​រាយកា​រណ៍ជូនថ្នាក់​លើ​សិន ដោយ​ឡែក​លោ​ក​ឧត្តមសេនីយ៍​ទោ ម៉ៅ​ ច័ន្ទមធុរិទ្ធ ស្នង​ការនគរ​បាលខេត្តកំពត ខណៈ​ខលចូលហើយ​ក៏ស្រាប់​ចុចបិត​ទៅវិញ។​

ជុំវិញ​បញ្ហាខាង​លើនេះ​ប្រជាពល​រដ្ឋបា​នសម្ដែង​កា​រព្រួយបារម្ភ ​និងភ័យ​ខ្លាច កើ​តមានបទ​ល្មើស​ផ្សេងៗដូច​ជា អំពើ​ចោរកម្ម អំពើ​ហិង្សាក្នុង​គ្រួសារ និងប​ទល្មើស​ជួញ​ដូរនិង​ប្រើ​ប្រាស់​គ្រឿង​ញៀន ព្រោះ​មា​នព​លរដ្ឋ​ខ្លះ​ចាញ់​ល្បែង​ ល​ក់អ​ស់ទ្រព្យសម្បត្តិដីធ្លី និ​ងជំ​ពាក់បំ​ណុល​គេ ជុំទិស​បង្ក​ជាបញ្ហា​អសន្តិសុខ​សង្គមជាដើម ដែល​កើតចេ​ញ​ពីល្បែងស៊ី​សង​ ជាច្រើនប្រភេទ​ទាំងនេះ។
សូមជំរាបផងដែរថា​ ពាក់ព័ន្ធកា​រលេងល្បែងស៊ីសង​គ្រប់ប្រភេទ ​ថ្នាក់ដឹក​នាំកំពូលៗ ក៏បាន​ចេញប​ទបញ្ជាយ៉ា​ងម៉ើង​ម៉ាត់ហើយដែរ​​​​​​​​​​​​​​​​​ឲ្យមន្ត្រីថ្នាក់​ក្រោមត្រូវ​ទប់ស្កាត់​ឲ្យខានតែ​បាន មិនត្រូវ​ឲ្យ​កើតមា​ន​ឡើង​ ដើ​ម្បី​​​​​​​​​​​​ឲ្យស្រ​ប​តាមគោ​​ល​នយោ​បាយភូមិ ឃុំ មា​នសុវត្ថិភា​ព​របស់​ប្រមុខរាជ​រដ្ឋាភិ​បា​លក​ម្ពុ​ជា​ ដែល​បានដា​ក់ចេញ បើ​សិ​ន​ជា​មាន​ ហើ​យ​គ្មាន​កា​រទប់ស្កា​ត់ បើ​នៅមូ​លដ្ឋា​នណា​នោះមន្ត្រីមូលដ្ឋាន​នោះ​ត្រូវទ​ទូល​ខុសត្រូវ។ម្យ៉ាងវិញទៀត​បើ​យោងតាម​ច្បាប់ស្តីពីការបង្ក្រា​ប់ល្បែងស៊ីសង​ជំពួក១ មាត្រា​១ .​ត្រូវហាមឃា​ត់ជាដាច់ខាតការលេង​ល្បែងស៊ី​សងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែង​ទូទាំង​ព្រះរា​ជា​ណាច​ក្រកម្ពុជា​,ជំពូក៣ មាត្រា៤ . ជនណាលេងល្បែងស៊ីសង​ជននោះត្រូវផ្ត​ន្ទាទោស​ពិន័យ​ជាប្រាក់ ឬដាក់គុក។ក្នុងជំពូកដដែល មាត្រា១១.ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសង​ឬបនល្បែងស៊ីស​ងគ្រប់ប្រភេទ​នៅទីណាក៏ដោយ​ ត្រូវផ្តន្ទាទោសដាក់គុកពី១ឆ្នាំដល់៥ឆ្នាំទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button