ព័ត៌មានជាតិ

ពិធីប្រកាស​សមាសភាព សមាជិកក្រុមប្រឹក្សាសង្កាត់​ប៉ៃលិន អាណត្តិទី៥ ឆ្នាំ២​០២២

ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាល​នៃគណៈអភិបាល​ខេត្តប៉ៃលិ​ន នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសសពុល​ភាពសមាជិកក្រុមប្រឹក្សា ឃុំ.សង្កាត់​នៅ​ខេត្តប៉ៃ​លិន។

 

នាឱកាសនោះដែរលោកជំទាវអភិបាលខេត្ត​បានណែនាំដ​ល់មេឃុំ.ចៅ​សង្កាត់និ​ងក្រុមប្រឹក្សា​ទាំងអស់​ ត្រូវតែរួមសហការគ្នាដោ​យមិនគិតថា​ខ្លួនមកពីគ​ណ:បក្សណា​ក៏​ដោយ​តែត្រូវបំរើប្រ​ជាពលរដ្ឋ​ដោយស្មត្រង់​មិនត្រូវធ្វើជាឆ្អឹង​ទទឹង.កសំ​រាប់តែរិះគន់​នោះទេ។រួមគ្នាពង្រឹង​សន្តិសុ​ខស​ណ្តាប់ធ្នាប់​សាធារណ​:នៅមូលដ្ឋាន ឱ្យកាន់តែ​មានភាពល្អប្រសើរឡើង ដោយអនុវត្ត​តាមគោល​នយោបាយភូមិឃុំមាន​សុវត្ថិភាព។រៀបចំការងាររដ្ឋបាលសង្កាត់ និងផ្តល់សេវាសាធា​រណ:ជូនប្រជា​ពល​រដ្ឋ ឱ្យមានប្រសិទ្ធភាព ដើម្បីបម្រើប្រជាជនពិតប្រាកដ។ធ្វើការ​ពង្រឹង​យុត្តិធម៌ សមភាពសង្គម ​លើកកំព​ស់លិទ្ធិប្រជាធិបតេយ្យ ការគោរពច្បាប់ ​ការការ​ពារសិទ្ធិ និង​សេចក្តីថ្លៃថ្នូរជូនប្រជាពលរដ្ឋ។ប្រឆាំង និងទប់ស្កាត់​ការំលោភបំពាន ច្បាប់ អំពើពុករលួយ ការជួញដូរមនុស្ស និងគ្រឿងញៀន ការ​កាប់បំផ្លាញព្រៃឈើ ការរំលោភដីធ្លី ព្រម ទាំងជម្រុញការដោះស្រាយសម្របសម្រួលវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព យុត្តិ ធម៌ និងមានប្រសិទ្ធភាពផងដែរ។

 

ជាមួយគ្នានោះដែរលោកជំទាវ បាន ស្រីមុំ ក៏បានណែនាំដល់ចៅ​សង្កាត់ប៉ៃលិន សហការជា មួយស​មាជិកស​មាជិកាឱ្យបានល្អ ដោយត្រូ​វខិតខំរួបរួមសាមគ្គី មិនត្រូវរើស​អើងនិន្នាការ​នយោបាយ​ណាឡើយ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់​ខ្លួនឱ្យមានការរីកចម្រើន។លើសពីនេះ បើចង់ឱ្យមា​នការ​ស្រឡាញ់ និងគាំទ្រពីប្រជាពលរដ្ឋ ត្រូវតែប​ម្រើពួក​គាត់​ដោយស្មោះត្រង់ចេញពីបេះដូង មិ​នត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់រាស្ត្រ គឺត្រូវតែជាមន្ត្រីបម្រើរាស្ត្រ និងមិនធ្វើខ្លួន​ជាមន្ត្រីជើង​១០ឡើយ ពោលគឺ ត្រូវធ្វើជា​មន្ត្រីជើង២ ចុះ​សួរសុខទុក្ខដល់​លំឋានរបស់ពួកគាត់ ទើបទទួលបាន​ការគាំទ្រ និងជោគជ័យ។ម្យ៉ាងវិញទៀត ការងារដំបូង គឺត្រូវប្រកាស​បទបញ្ជាផ្ទៃក្នុង​របស់ក្រុមប្រឹក្សា​ឃុំសង្កាត់របស់ ដែលមាន​គំរូពីក្រសួងមហាផ្ទៃ។ប្រជុំត្រួតពិ​និត្យគំរោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន បន្តអ​នុម័តថវិការអភិវឌ្ឍន៍ រៀបចំសមាសភាព​គណ:កម្មាធិការ ដើម្បីអភិវឌ្ឍន៍។ ត្រៀម​រៀបចំក​សាងផែនការអភិវឌ្ឍ៥ឆ្នាំ អនុវត្តគោ​លការភូមិឃុំមានសុវត្ថិភាព។

 

ទន្ទឹមនោះលោកជំទាវ ក៏បាន​ណែនាំបន្ថែម ទៅកា​ន់មេឃុំ.ចៅសង្កាត់ និងក្រុមប្រឹក្សា ទាំង៨ ឃុំ សង្កា​ត់ ទូទាំងខេត្តប៉ៃលិន ដែលជាប់ឆ្នោត ត្រូវខិត​ខំដឹកនាំធ្វើការកែលម្អបញ្ហា ដែលនៅសេ​សសល់។ជាពិសេសបញ្ហាដីធ្លី និងប័ណ្ណសម្គាល់ម្ចាស់អចលន​វត្ថុ ដីលំនៅឋាន និងដីកសិកម្ម ត្រូវរួមគ្នាដោះស្រា​យបញ្ចប់នូវបញ្ហាផ្សេងៗ ពិសេសបង្ក្រាបឱ្យបាននូវក្មេងទំនើងល្បែងស៊ីសង គ្រប់​ប្រភេទ និងបញ្ហាគ្រឿងញៀន ដើម្បីអនុវត្តគោលនយោបានភូមិឃុំមានសុវត្ថិភាព។

 

លោកជំទាវក៏បា​នសង្កាត់ធ្ងន់ថា តួអង្គ​ទាំង៥ ដែល​សំខាន់ ត្រូវអនុវត្តតាមគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ទទួលជោគជ័យក្នុងឃុំ /សង្កាត់នោះ គីទី១. ចៅសង្កាត់ ឬមេឃុំ ទី២.ស្មៀន ទី៣. មេប៉ុស្តិ៍នគរបាល ទី៤. មេភូមិ និងទី៥. មណ្ឌលសុខភាពតែម្តង។ តួអង្គទាំងនេះ ត្រូវរួមសហការគ្នា ទើបធ្វើឲ្យភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព និងទទួលបានជោគជ័យ៕

Related Articles

Leave a Reply

Your email address will not be published.

Back to top button