ព័ត៌មានជាតិ

ឃាត់ខ្លួនមុខ​សញ្ញារ​ក្សាទុក និងប្រើប្រា​ស់​គ្រឿងញៀន បានចំ​នួន៥នាក់ នៅ​ស្រុក​ស្វាយចេក

(បន្ទាយមានជ័យ)៖មុខសញ្ញារក្សា​ទុក និងប្រើប្រាស់នូវ​សារធាតុញៀ​នដោយខុសច្បាប់ ចំនួន​០៥​នាក់ ត្រូវបានកម្លាំងនគរបាល​ស្រុកស្វាយចេកចាបឃាត់ខ្លួនបានជាបន្តបន្ទាប់​កាលពី​វេលាម៉ោ​ង១២​ថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុ​ចស្ពានលេ​ខ៨ ខាងត្បូងស្រុកថ្មពួកប្រហែល ៣,០០​០​ ម៉ែត្រ ក្នុង​ប្រទល់ស្រុកស្វាយចេក និងស្រុកថ្មពួក(ភូមិសាស្ត្រស្រុកថ្មពួក) ខេត្តបន្ទា​យមានជ័យ ។

 

លោកវរសេនីយ៍ឯក ជា ស្លូញ ​អធិការ​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ដំបូងកម្លាំង​នគរបា​ល​នៃអធិ​ការដ្ឋាននគរបាលស្រុកស្វាយចេក ដឹកនាំ​ដោយលោក វរសេនីយ៍ត្រី ដោក ខាំ អធិការរង បា​នចុះប្រតិ​បត្តិការរុករកជ​នសង្ស័យ ០៣នាក់ ដែល​ធ្វើសកម្មភាពឆក់កាបូប ក៏ប្រទះ​ឃើញ​មនុស្ស០​១ក្រុម​មានគ្នីគ្នាចំនួន០​៥នាក់ កំពុងអង្គុយ​លេង​ក្នុងខ្ទម​ទុកចោលមួយកន្លែង ដោយមានការស​ង្ស័យ កម្លាំង​យើងសុំត្រួតពិ​និត្យឆែកឆេ​ររកឃើញម្សៅក្រាម​ពណ៌សថ្លា ០២ កូនថង់ ​បំពង់កែវសម្រាប់ជក់ ០២ ដើម ដែកកេះ ០១ និងកូ​នថង់សម្រាកច្រកថ្នាំ​មួយចំនួន ហើយ​ក៏ឃាត់ខ្លួន​មក​អធិការដ្ឋាន​នគរ​បាលស្រុក​ស្វាយចេក។

 

លោកអធិការបានបញ្ជាក់ថា៖ជនសង្ស័យទាំ​ង០៥នាក់រួមមាន៖

ឈ្មោះ រ៉ិត សំរ៉ាច់ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក (ម្សៅក្រាម ០១ កូនថង់)

ឈ្មោះ ដូង សំណាង (ហៅវិត) ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិវត្តចាស់ ឃុំថ្មពួក។

ឈ្មោះ ដឿ​យ ដេត ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក។

ឈ្មោះ ម៉ី កាមុត ​ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិថ្មពួក ឃុំថ្មពួក។

ឈ្មោះ យឿត យ៉ា ភេ​ទប្រុស អាយុ ២៣ ឆ្នាំនៅភូមិថ្មពួក ឃុំថ្មពួក ម្សៅក្រាម០១កូនថង់ ។ជនសង្ស័យទាំង០៥នាក់ កម្លាំងន​គរបាលផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោម ជាល​ទ្ធផលវិជ្ជមាន​ទាំង០៥នាក់ ។​បច្ចុប្បន្នមុខ​សញ្ញាទាំង​០៥នាក់ ដែលរក្សាទុកនិ​ងប្រើប្រាស់​គ្រឿងញៀននេះ កម្លាំង​ផ្នែកជំនាញប្រឆាំង​គ្រឿងញៀន រៀបចំសំណុំ​រឿង​បញ្ជូនទៅស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ ដើម្បីចា​ត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button