ព័ត៌មានជាតិ

រថយន្ដដឹក​វ៉ាក់សាំង ចំនួន១០គ្រឿងបន្ថែមទៀត ដែលជាអំណោយ​របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់​ជូន​រដ្ឋាភិ​បាល​ឡាវ

(ភ្នំពេញ)៖រាជរដ្ឋាភិ​បាលកម្ពុជា ផ្តល់រ​ថយន្ដដឹ​កវ៉ាក់​សាំង ចំនួន​១០គ្រឿង​បន្ថែមទៀត ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រ​ជាធិបតេ​យ្យប្រជាមានិតឡាវ។

 

ពិធីប្រគល់រថយន្តជូនរដ្ឋាភិបាល​ប្រទេសឡាវនេះ​បានធ្វើឡើង​នៅច្រកព្រំដែ​នអន្តរជាតិ​ត្រពាំ​ង​ក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់​ព្រំដែ​នខេត្តចម្ប៉ា​ស័ក នៃប្រទេ​សឡាវនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២​០២​២នេះ ក្រោមអធិបតីភា​ពលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិ​ការ និងជាប្រធា​នគណៈកម្ម​ការចំ​ពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេ​ស (..១៩) និងជាតំ​ណាង​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយភាគីឡាវ ទ​ទួល​ដោយ​ផ្ទាល់​ពីរដ្ឋមន្ដ្រី​ក្រសួងសុខា​ភិបាល

 

ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលឡាវនាពេលនេះ គឺជាកា​របង្ហាញនូវ​ការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុជា​ ចំ​ពោះសុខភា​ពនិងសុខុមាល​ភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រ​ទេសជិតខាង​ភូមិផងរប​ងជាមួយគ្នា ក៏ដូចជា​ការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយ​វិការ​មនុស្សធម៌​ប្រកបដោយបេះដូ​ងដ៏ល្អប្រពៃពិតប្រាកដ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ កម្ពុជា​ជាប្រ​ទេសតូច​តាចតែមានបេះដូងធំទូលាយ ហើយកម្ពុជា ក៏តែងតែ​បាន និងកំពុងធ្វើ ដោយឈរ​លើស្មារ​តីមិត្តភាព សាមគ្គីភាពនិង​កិច្ចសហប្រតិបត្តិការល្អ ប្រកប​ដោយការគិតគូរខ្ពស់ រួមគ្នាដោះ​ស្រាយវិបត្តិ​នៃការឆ្លងរីករាលដាល​ជំងឺកូវីដ១៩ នៅក្នុងប្រទេស និងនៅក្នុងតំបន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button